កូរ៉េ៖ យោងតាមសារព័ត៌មាន The Korea Economic Daily បានឱ្យដឹងថាក្រុមហ៊ុន Hyundai បានទិញយកក្រុមហ៊ុន Boston Dynamics ហើយ ហើយក្រុមហ៊ុន Softbank បានយល់ព្រមលក់ក្រុមហ៊ុនផលិតរ៉ូបូតរបស់ខ្លួន ក្នុងតម្លៃ១០០លានវ៉ុន (៩១៧ លានដុល្លារ) ដែលការទិញយកត្រូវបានព្រមព្រៀងឡើង នៅឯកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៅថ្ងៃទី១០ ខែធ្នូ។ ក្រុមហ៊ុនទាំងពីរបានចចារគ្នាអំពីការលក់ចាប់តាំងពីដើមខែវិច្ឆិកាមកម្ល៉េះ នេះដោយផ្អែកលើរបាយការណ៍លើកមុនរបស់ Bloomberg ។
Boston Dynamics ត្រូវបានគេស្គាល់ថាអ្នកបង្កើតរ៉ូបូតឆ្កែ Spot ដែលដាក់លក់នៅពាក់កណ្តាលឆ្នាំ២០២០ ក្នុងតម្លៃ៧៥,០០០ដុល្លារ។ មនុស្សយន្តមានជើងបួននេះ អាចឡើងជណ្តើរ គង្វៀលចៀម និងអូសរទេះផងដែរ។ កាលពីដើមឆ្នាំនេះ រ៉ូបូតនេះក៏បានជួយអ្នកផ្តល់សេវាថែទាំសុខភាពអ្នកជំងឺដែលត្រូវបានគេសង្ស័យថាមានជំងឺ covid ១៩ នៅមន្ទីរពេទ្យក្នុងទីក្រុងបូស្តុន។ ក្រុមហ៊ុននេះគឺនៅពីក្រោយមនុស្សយន្ត Atlas ដែលអាចឈរដោយប្រើដៃ និងលោត parkour ផងដែរ។
Boston Dynamics គឺជាវិទ្យាស្ថានបច្ចេកវិទ្យានៃរដ្ឋ Massachusetts ដែលនៅក្រោម Google ក្នុងឆ្នាំ២០១៣។ នៅឆ្នាំ២០១៧ Google បានលក់វាទៅឱ្យ Softbank ដែលមានចក្ខុវិស័យក្នុងការផលិតមនុស្សយន្តជំនាន់ក្រោយ។ ក្រុមហ៊ុន Hyundai បានវិនិយោគយ៉ាងច្រើននៅក្នុងវិស័យមនុស្សយន្ត ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ហើយបានប្តេជ្ញាថានឹងវិនិយោគរហូតដល់ទៅ១.៥ពាន់លានវ៉ុន (១.៤ ពាន់លានដុល្លារអាមេរិក) នៅក្នុងឧស្សាហកម្មនេះនៅឆ្នាំ២០២៥៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]