ថៃ៖ តារាសម្ដែងស្រីដ៏មានប្រជាប្រិយភាព Mai Davikah គឺជាតារាស្រីមួយរូបដែលមហាជន ក៏ដូចជាហ្វេនៗតែងតែស្គាល់ថា នាងមានទាំងសមត្ថភាពសិល្បៈពូកែ និងមានដងខ្លួនស្រឡូន មុខមាត់ស្រស់ស្អាត គួរជាទីចាប់អារម្មណ៍ មិនថាលេងស្ទីលតែងខ្លួនបែបណាក៏ដោយ។ 

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ ស្របពេលដែលការងារសិល្បៈទំនេរបន្តិចនោះ Davikah ក៏បានធ្វើដំណើរទៅសម្រាកលំហែកាយជិះទូកលេងនៅឯសមុទ្រយ៉ាងរីករាយ។ ពិសេស អ្វីដែលធ្វើឲ្យគ្រប់គ្នាកាន់តែចាប់អារម្មណ៍នឹងមើលនាងមិនដាក់ភ្នែកនោះ គឺក្នុងដំណើរកម្សាន្តលើកនេះ Davikah បានបង្អួតសម្រស់របស់ខ្លួនជាមួយឈុតប៊ីគីនីពណ៌ខ្មៅ បញ្ចេញសាច់យ៉ាងស៊ិចស៊ីមិនចាញ់រាល់ដងនោះឡើយ ដែលអ្នកណាៗឃើញហើយក៏សរសើរពីនាងសឹងគ្រប់គ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ តាមរយៈរូបភាពដែលនាងបានបង្ហោះក្នុងបណ្ដាញសង្គមមួយសន្លឹកនោះ យើងឃើញថាត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ មានអ្នកនិយមលេងអ៊ីធើណេតជាច្រើន បានចូលមកចុច Like រាប់ពាន់នាក់ និងបានសរសើរអំពីរូបរាងដ៏ស្រស់ស្អាតរបស់នាងជាច្រើនហូរហែរផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

Davikah
Davikah
Davikah
រូបថ្មី Davikah
រូបថ្មី Davikah
រូបថ្មី Davikah

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]