ភ្នំពេញ៖ ទីបំផុតស្មាតហ្វូន OPPO A15 ដែលលោកអ្នកទន្ទឹងរង់ចាំ​ គឺបានមកដល់ហើយ។ បើយោងតាមផេកហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុនស្មាតហ្វូនបច្ចេកវិទ្យាឈានមុខ OPPO បានធ្វើការប្រកាសចេញនូវស្មាតហ្វូន A ស៊េរីនេះ នៅក្នុងប្រទេសកម្ពុជាបានប្រកាសកាលពីថ្មីៗនេះ ជាមួយនឹងតម្លៃត្រឹមតែ $139 ប៉ុណ្ណោះ។

OPPO A15
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឆ្ងល់អត់? ហេតុអ្វីទើបស្មាតហ្វូន OPPO A15 ទទួលបានការចាប់អារម្មណ៍ខ្លាំងយ៉ាងនេះ? អាចនិយាយបានថា នេះគឺទូរស័ព្ទតែមួយគត់ មានទាំងកាមេរ៉ា AI 3 គ្រាប់ អេក្រង់ HD+ 6.52", RAM 3GB និង ROM 64GB ថែមទៀត ក្នុងតម្លៃត្រឹមតែ $139 តែប៉ុណ្ណោះ។

អ្វីដែលចាប់អារម្មណ៍លើសពីនេះទៀតគឺ៖

1. កម្លាំងម៉ាស៊ីន៖ កម្លាំងល្បឿន និង​ អង់ផ្ទុកទិន្នន័យធំជាមួយនឹង RAM 3GB + 32GB និង បន្ថែមអង្គផ្ទុកទិន្នន័យ 32GB និង ដំណើរការដោយ MediaTek Helio P35។

2. កាមេរ៉ា៖ កាមេរ៉ាក្រោយ 3 គ្រាប់​ (13MP+2MP+2MP) ជំនួយដល់ការថតរូបកាន់តែសម្បូរបែប។ ឯកាមេរ៉ាមុខ 5MP ថតស៊្វែលហ្វីអេមកប់ស៊េរីជាមួយមុខងារ AI Beauty លើកសម្រស់ឲ្យកាន់តែស្អាតថែមមួយកម្រិតទៀត។

3. រូបរាង៖ គ្រាន់តែក្រឡេកភ្លែតទាក់ចិត្តភ្លាម ជាមួយ​អេក្រង់ HD+ មានទំហំ 6.52 inch ទំហំធំច្បាស់ភ្លឺភ្នែក។

4. ថាមពលថ្ម៖ លែងធុញនឹងអារម្មណ៍ចុចតិចអស់ថ្ម ចុចតិចអស់ថ្មហើយ។ លើកនេះថាមពលថ្មធំរហូតដល់ 4230mAh ជាមួយកម្លាំងសាកថ្មល្បឿនលឿន 10W Flash charge។

នៅមិនទាន់អស់ទេ OPPO A15 ក៏បំពាក់ជាមួយបច្ចេកវិទ្យាដ៏ទំនើបៗ និងឆ្លាតវៃស្កេនមុខដោះសោថែមទៀត។

OPPO A15

តោះ! បន្ទាប់ពីដឹងមុខងារ និងលក្ខណៈពិសេសៗរបស់ស្មាតហ្វូននេះហើយ ធានាថាជាប់ចិត្ត និងដកចិត្តស្រលាញ់មិនរួចទេមែនហេ៎? ដូច្នេះចាប់ពីថ្ងៃនេះលោកអ្នកអាចរកជាវ OPPO A15 បានជាមួយតម្លៃត្រឹមតែ $139 នៅតាមបណ្តាហាងទូរស័ព្ទទាំងអស់ទូទាំងប្រទេស។ តោះប្រញាប់ឡើង ប្រយ័ត្នអស់ស្តុកដូចនៅស្រុកគេឥឡូវហើយ៕

OPPO A15
OPPO A15
OPPO A15

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]