ភ្នំពេញ៖ ក្រោយរៀបការមកជាច្រើនឆ្នាំ យើងឃើញថាជីវិតប្ដីប្រពន្ធរបស់តារាចម្រៀង លោក កែវ វាសនា ជាមួយនិងភរិយា នៅតែស្រលាញ់គ្នា រស់នៅជាមួយគ្នាយ៉ាងមានសុភមង្គល និងតែងតែបង្ហាញភាពផ្អែមល្ហែមដាក់គ្នាគ្រប់សកម្មភាពនៅតាមបណ្ដាញសង្គម ធ្វើឲ្យអ្នកណាៗឃើញហើយក៏លួចច្រណែននឹងពួកគេសឹងគ្រប់គ្នាផងដែរ។

ជាក់ស្ដែង កាលពីម្សិលមិញនេះ ដែលជាថ្ងៃខួបកំណើតរស់លោក កែវ វាសនា ក្នុងនោះភរិយាជាទីស្រលាញ់របស់លោក ក៏បានធ្វើឲ្យលោករំភើបជាខ្លាំង បើទោះបីមិនមានកាដូជាវត្ថុមានតម្លៃពិតមែន ប៉ុន្តែក៏អាចធ្វើឲ្យតារាប្រុសរូនេះ ញញឹមបិទមាត់មិនជិតនោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយក្នុងនោះ ភរិយារបស់ កែវ វាសនា បានរៀបចំនំខួបកំណើតយ៉ាងធំមកដាក់នៅពីមុខរូបលោក ហើយអ្វីដែលពិសេសនោះគឺនៅក្នុងនំនោះ បង្កប់ទៅដោយលុយក្រដាសមួយរយដុល្លារជាច្រើនសន្លឹក បើសរុបទៅក៏ចូលខ្ទង់ពាន់ដុល្លារផងដែរ។

យ៉ាងណាមិញ ក្រោយពីបានឃើញបែបនេះហើយ តារាប្រុសរូនេះពិតជាភ្ញាក់ផ្អើលជាមួយនឹងការ Suprise មួយនេះជាខ្លាំង ហើយលោកក៏បានបង្ហាញក្ដីស្រលាញ់ទៅកាន់ប្រពន្ធជាមួយស្នាមថើមយ៉ាងផ្អែមល្ហែមតែម្ដង។ លើសពីនេះ ពេលដែលហ្វេនៗឃើញហើយ ក៏បាននាំគ្នានិយាយផ្ញើពាក្យជូនពរដល់លោកក្នុងថ្ងៃពិសេសនេះជាច្រើនហូរហែផងដែរ៕

ទស្សនារូបភាពនិងវីដេអូខាងក្រោម៖

កែវ វាសនា 
កែវ វាសនា និងគ្រួសារ
រូបភាពីវីដេអូក្នុងខួបកំណើត កែវ វាសនា
រូបភាពីវីដេអូក្នុងខួបកំណើត កែវ វាសនា
រូបភាពីវីដេអូក្នុងខួបកំណើត កែវ វាសនា
វីដេអូក្នុងខួបកំណើត កែវ វាសនា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ វាសនា