បរទេស៖ យោងតាមការសិក្សាថ្មីមួយបានបង្ហាញថា ភពក្រៅមួយដែលគោចរជុំវិញប្រព័ន្ធផ្កាយភ្លោះចម្ងាយ៣៣៦ឆ្នាំពន្លឺពីយើង អាចនឹងមានលក្ខណៈស្រដៀង នឹងអ្វីដែលគេហៅថាភពទី៩ ដែលអាចកើតមាននៅខាងចុងប្រព័ន្ធព្រះអាទិត្យរបស់យើង។
ភពនៅក្រៅប្រព័ន្ធព្រះអាទិត្យមួយនេះត្រូវបានគេហៅថា HD106906 b ហើយវាស្មើនឹង១១ដងនៃម៉ាសរបស់ភពព្រហស្បតិ៍។ វាចំណាយពេល១៥,០០០ឆ្នាំនៃផែនដី ដើម្បីធ្វើដំណើរគោចរផ្កាយភ្លោះរបស់វាបានមួយជុំ។ បើទោះបីភពក្រៅមួយនេះត្រូវបានគេរកឃើញនៅឆ្នាំ២០១៣ ក្រុមអ្នកស្រាវជ្រាវមិនទាន់អាចកំណត់ពីគន្លងរបស់វា កាលពីមុន។ វាបានបន្សល់ទុកនូវចម្ងល់ដល់ក្រុមអ្នកស្រាវជ្រាវ ថាតើវាគោចរជុំវិញផ្កាយភ្លោះ ឬវាជាភពឯករាជ្យដែលកំពុងធ្វើដំណើរចេញពីប្រព័ន្ធផ្កាយរបស់វា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សវាជាលើកដំបូងហើយ ដែលក្រុមអ្នកវិទ្យាសាស្ត្រអាចស្រាវជ្រាវនិងវាស់ពីការផ្លាស់ទីរបស់ភពធំមួយ ដែលគោចរដ៏សែនឆ្ងាយពីផ្កាយរបស់វា។ វាអាចជាភពដែលកំពុងផ្ដាច់ខ្លួនចេញពីផ្កាយរបស់វា។ ភពក្រៅមួយនេះស្ថិតនៅឆ្ងាយពីផ្កាយរបស់វា ដែលស្មើនឹងចម្ងាយពីព្រះអាទិត្យទៅផែនដី៧៣០ដង។ វាអាចឲ្យគេយល់ថា នោះជាអ្វីដែលគេពិបាកតាមដានគន្លងតារាវិថីរបស់វា ដោយសារតែវាធ្វើដំណើរយឺត មកពីស្ថិតនៅឆ្ងាយពីផ្កាយរបស់វា ហើយមានកម្លាំងទំនាញទាប។
អ្នកវិទ្យាសាស្ត្រជឿថា ភពមួយនេះដំបូងឡើយមានគន្លងគោចរជិតផ្កាយរបស់វា ហើយដោយសារបន្សំរវាងទំនាញបានរុញវាឲ្យទៅឆ្ងាយ។ ប្រសិនបើមានផ្កាយមួយទៀតមកក្បែរ ទំនាញរបស់វាអាចនឹងរុញភពមួយនេះឲ្យចូលទៅក្នុងប្រព័ន្ធផ្កាយភ្លោះរបស់វាវិញ។ ដោយសារតែភពនេះត្រូវរុញឆ្ងាយពីប្រព័ន្ធផ្កាយរបស់វា ទើបអ្នកវិទ្យាសាស្ត្រយល់ថា អាចនឹងមានភពទី៩នៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង កំពុងធ្វើដំណើរនៅឆ្ងាយពីពួកយើង ដូចគ្នានឹងលក្ខណៈភព HD106906 b មួយនេះដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]