ថៃ៖ តារាសម្ដែងប្រុសដ៏មានប្រជាប្រិយភាពនៅក្នុងពិភសិល្បៈថៃ លោក Ken Phupoom តាំងពីលេចមុខក្នុងវិស័យភាពយន្តមក តារាប្រុសរូបនេះ តែងតែត្រូវបានមហាជនក៏ដូចជាអ្នកគាំទ្រពោលសរសើរពីលោកមិនដាច់ពីមាត់នោះឡើយ ព្រោះថាក្រៅពីមានសមត្ថភាពសិល្បៈដ៏ប៉ិន្រសប់ហើយនោះ បើនិយាយពីរូបសម្បត្តិវិញ Ken ក៏សង្ហាមិនណយដែរ មិនថាលេងស្ទីលតែងខ្លួនបែបណា ក៏អាចទាក់ទាញចិត្តនារីៗឲ្យធ្លាក់ក្នុងអន្លង់ស្នេហ៍លោកបានដែរ។

ទន្ទឹមនឹងនេះទៀតសោត ថ្មីៗនេះ Ken ក៏ទើបតែបានបង្ហោះរូបភាពដ៏គួរឲ្យក្នាញ់ជាច្រើនសន្លឹក នៅលើគណនី IG ផ្ទាល់ខ្លួន ជាមួយនឹងការធ្វើដំណើរទៅកម្សាន្តនៅឯសមុទ្រយ៉ាងរីករាយ។ ហើយអ្វីដែលហ្វេនៗចាប់អារម្មណ៍ថែមទៀតនោះ គឺថាទៅលេងសមុទ្រលើកនេះ Ken ក៏បានផ្ដិតយករូបភាពថតដោះអាវបញ្ចេញសាច់ខ្ចី និងបង្អួតសាច់ដុំធំៗ លែងទឹកមុខរាយមន្តស្នេហ៍ មើលទៅពិតជាសង្ហាខ្លាំងមែនទែន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្របគ្នានេះដែរ ពេលដែលអ្នកគាំទ្រឃើញហើយពួកគេពិតជារំជើបរំជួល និងពេញចិត្តជាមួយរូបភាពអស់ទាំងនោះរបស់ Ken ណាស់ រហូតធ្វើឲ្យអ្នកដែលលួចស្នេហ៍តារាប្រុសរូបនេះ ចូលមកខមិនលែបខាយលេងសើច និងពោលពាក្យសរសើរពីលោកជាហូរហែផងដែរ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖ 

 Ken Phupoom 
 Ken Phupoom 
រូបថ្មី Ken Phupoom 
រូបថ្មី Ken Phupoom 
រូបថ្មី Ken Phupoom 
រូបថ្មី Ken Phupoom 
រូបថ្មី Ken Phupoom 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]