បរទេស៖ កាលពីថ្ងៃព្រហស្បតិ៍ ក្រុមហ៊ុនផលិតរថយន្តកូរ៉េបានផ្តល់ព័ត៌មានថ្មីៗ ស្តីពីផែនការរបស់ខ្លួនសម្រាប់ UAMs ហើយខ្លួនចង់ដាក់អ្នកដំណើរនៅក្នុងយានបែបនេះនៅឆ្នាំ ២០២៨ ។
ទោះយ៉ាងណាក្រុមហ៊ុនបានបង្ហាញពីចក្ខុវិស័យរបស់ខ្លួនចំពោះ UAMs នៅឯពិព័រណ៍ CES ឆ្នាំ២០២០ នៅពេលដែលក្រុមហ៊ុនបានបង្ហាញគំរូរថយន្តតាក់ស៊ីតាមអាកាស ដោយសហការជាមួយ Uber។ នៅនោះផងដែរ Hyundai បាននិយាយថា នៅក្នុងឆ្នាំ២០២៨ ខ្លួនគ្រោងនឹងដាក់យានអគ្គិសនីសម្រាប់ការដឹកជញ្ជូន ដែលអ្នកដំណើរអាចឡើងជិះ ហើយយាននឹងហោះទៅកាន់ទីតាំងផ្សេងៗនៅក្នុងតំបន់ដែលមានប្រជាជនរស់នៅ។ គំនិតទាំងមូលនៃការចង់ធ្វើដំណើរនៅតាមអាកាសនេះ គឺដើម្បីកាត់បន្ថយការកកស្ទះនៅតាមដងផ្លូវក្នុងទីក្រុង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទោះយ៉ាងណានៅឆ្នាំ២០២៦ ក្រុមហ៊ុន Hyundai បាននិយាយថា ខ្លួនចង់ដឹកទំនិញតាមអាកាស។ ក្រុមហ៊ុនផលិតរថយន្តនេះ មានតាក់ស៊ីហោះហើរដែលសាកសមសម្រាប់ដឹកទំនិញ។ យាននេះក៏នឹងហោះដោយស្វ័យប្រវត្តិផងដែរ ដោយសារតែវាគ្មានមនុស្សបើកទាំងស្រុង។ ក្រុមហ៊ុននេះក៏បានទិញ Boston Dynamics ដែលល្បីខាងផលិតឆ្កែរ៉ូបូត កាលពីថ្ងៃពុធផងដែរ។
ប្រសិនបើក្រុមហ៊ុន Hyundai បានសំរេចគោលដៅរបស់ខ្លួននៅទសវត្សរ៍នេះ នោះទសវត្សរ៍ឆ្នាំ២០៣០ នឹងក្លាយជាការវិវត្តដ៏អស្ចារ្យ។ កម្មវិធី UAM របស់ខ្លួននឹងពង្រីកដល់ក្នុងតំបន់ដើម្បីដឹកអ្នកដំណើរ និងដឹកទំនិញទៅកាន់ទីឆ្ងាយ ដែលអាចមានលក្ខណៈសាមញ្ញដូចការហៅតាក់ស៊ីហោះពីកម្មវិធី app អ៊ីចឹង។ នៅថ្ងៃមួយឥន្ធនៈអ៊ីដ្រូសែន អាចនឹងផ្តល់ថាមពលដល់យានទាំងនោះផងក៏ថាបាន៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]