ឥណ្ឌា៖ ប៉ូលិសឥណ្ឌាបានចាប់ខ្លួនកម្មករជាង១០០នាក់ ដែលបានទាស់ទែងគ្នាជុំវិញការទាមទារប្រាក់ឈ្នួល នៅឯរោងចក្រ iPhone ដែលគ្រប់គ្រងដោយថៅកែតៃវ៉ាន់ក្បែរទីក្រុង Bangalore។ វីដេអូនៅលើបណ្ដាញសង្គមបានបង្ហាញ ពីការកម្ទេចកាំមេរ៉ាសុវត្ថិភាព ជញ្ជាំងកញ្ចក់ អំពូលនានា និងការដុតឡាននៅរោងចក្រផលិត Wistron Infocomm។
ក្រុមកម្មករអះអាងថា ពួកគេមិនបានទទួលប្រាក់ឈ្នួលពេញរយៈពេល៤ខែ ហើយត្រូវបង្ខំឲ្យធ្វើការថែមម៉ោងទៀត។ ខាងរោងចក្រ Wistron បាននិយាយថា ខ្លួនបានសន្យាអនុវត្តតាមច្បាប់ការងារក្នុងស្រុក។ នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយទៅកាន់ទីភ្នាក់ងារសារព័ត៌មាន AFP ខាងក្រុមហ៊ុនមិនបាននិយាយផ្ទាល់ទៅនឹងពាក្យបណ្ដឹងរបស់កម្មករទេ ប៉ុន្តែបាននិយាយថា ឧប្បត្តិហេតុនេះបណ្តាលមកពីមនុស្សដែលមិនស្គាល់អត្តសញ្ញាណពីខាងក្រៅ ដែលបានរំលោភចូលនិងបំផ្លាញកន្លែងរបស់ខ្លួនដោយចេតនានិងគ្មានគោលបំណងច្បាស់លាស់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សារព័ត៌មាន Times of India បានរាយការណ៍ថា អំពើហិង្សាបានផ្ទុះឡើងនៅពេលកម្មករប្រមាណ២,០០០នាក់ចេញពីវេនយប់ បានចាកចេញពីអាគារនៅថ្ងៃសៅរ៍។ មនុស្សរាប់រយនាក់បានបន្តការវាយឆ្មក់ ដោយចូលទៅកាន់ការិយាល័យនាយកប្រតិបត្តិជាន់ខ្ពស់ បំផ្លាញគ្រឿងសង្ហារិម បំបែកកញ្ចក់ និងទ្វារជាមួយដំបងទីប៕
1/4 #Violence at @Apple #iPhone production plant run by Taiwan-based #Wistron Corp at Narasapura near #Bengaluru in India
— Crisbin Joseph Mathew (@CrisbinJoseph) December 12, 2020
Nearly 2,000 employees, alleged not been paid, went on a rampage destroying the company’s furniture, assembly units and even attempted to set fire to vehicles pic.twitter.com/qtlHyJiRAh
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]