វ៉ាស៊ីនតុន៖ ក្រុម Hacker ដែលគេជឿថាជាក្រុមរបស់ប្រទេសរុស្ស៊ី បានលួចតាមដានអ៊ីម៉ែលផ្ទៃក្នុងនៃរតនាគារសហរដ្ឋអាមេរិក និងក្រសួងពាណិជ្ជកម្ម។ ការ hack នេះគឺធ្ងន់ធ្ងរខ្លាំងណាស់ រហូតដល់ធ្វើឱ្យមានការប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិនៅឯសេតវិមាន កាលពីថ្ងៃសៅរ៍នេះ។
ក្រសួងពាណិជ្ជកម្មដែលបានបញ្ជាក់ថា មានការលួចចូលទីភ្នាក់ងារមួយក្នុងចំណោមទីភ្នាក់ងាររបស់ខ្លួន បានស្នើសុំទីភ្នាក់ងារសន្តិសុខអ៉ីនធឺណេត និងសន្តិសុខហេដ្ឋារចនាសម្ព័ន្ធព្រមទាំង FBI ឱ្យធ្វើការស៊ើបអង្កេត។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិលោក John Ullyot បានបន្ថែមថា ពួកគេកំពុងចាត់វិធានការចាំបាច់ដើម្បីកំណត់ និងដោះស្រាយរាល់បញ្ហាដែលអាចកើតមាន ទាក់ទងនឹងស្ថានភាពនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរដ្ឋាភិបាលសហរដ្ឋអាមេរិកមិនទាន់ប្រកាសជាសាធារណៈថានរណា ជាអ្នកនៅពីក្រោយការលួចនោះទេ ប៉ុន្តែមនុស្ស៣នាក់ក្នុងការស៊ើបអង្កេតបាននិយាយថា ប្រទេសរុស្ស៊ីត្រូវបានគេជឿថាជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារនេះ។
តាមប្រភពបាននិយាយថាក្រុម Hacker បានលួចចូល software របស់ការិយាល័យ NTIA
គឺ Microsoft’s Office 365។
អ៊ីមែលរបស់បុគ្គលិកនៅទីភ្នាក់ងារនេះ ត្រូវបានតាមដានដោយពួក Hacker អស់រយៈពេលជាច្រើនខែ។
ការលួចនេះគឺជាបញ្ហាប្រឈមដ៏ធំមួយ ចំពោះរដ្ឋបាលថ្មីរបស់ប្រធានាធិបតីជាប់ឆ្នោត Joe Biden ខណៈដែលមន្ត្រីស៊ើបអង្កេតកំពុងរកមើលថា តើព័ត៌មានអ្វីខ្លះដែលត្រូវបានលួច ហើយតើវានឹងត្រូវយកទៅធ្វើអ្វី។ គេបានចាត់ទុកថា នេះគឺជារឿងដ៏ធំមួយសម្រាប់ជាតិទាំងមូល ដែលការលួចនេះគឺជាយុទ្ធនាការចារកម្មតាមអ៊ីនធឺណេតដ៏ធំមួយដែលវាយប្រហាររដ្ឋាភិបាលសហរដ្ឋអាមេរិក និងផលប្រយោជន៍របស់ខ្លួន។
វិសាលភាពពេញនៃការលួចនេះគឺមិនទាន់ច្បាស់លាស់នៅឡើយទេ ដោយការស៊ើបអង្កេតនេះនៅតែជាដំណាក់កាលដំបូង ដែលរួមសហការណ៍ដោយទីភ្នាក់ងារសហព័ន្ធជាច្រើន រួមទាំងFBI ផងដែរ។ ទីភ្នាក់ងារ FBI និងទីភ្នាក់ងារសន្តិសុខជាតិសហរដ្ឋអាមេរិក មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]