ថៃ៖ អាចនិយាយបានថា កំពូលតារាសម្ដែងប្រុសដ៏មានប្រជាប្រិយភាពក្នុងប៉ុស្ដិ៍លេខ៣ថៃ Nadech Kugimiya ក្រៅពីមានទេពកោសល្យសិល្បៈដ៏ពូកែហើយ តារារូបនេះក៏មានចំណេះដឹងទូលំទូលាយ រៀនបានខ្ពង់ខ្ពស់គួរឲ្យសរសើរមិនចាញ់អ្នកនៅក្រៅរង្វង់សិល្បៈប៉ុន្មានឡើយ។
ជាមួយគ្នានេះដែរ កាលពីម្សិលមិញនេះ Nadech ទើបតែបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកសិល្បៈទំនាក់ទំនងនៅសាកលវិទ្យាល័យ Rangsit University ដោយជោគជ័យ ហើយនៅក្នុងនោះលោកក៏បានរៀបចំខ្លួនស្លៀកឈុតរៀនចប់យ៉ាងស្រស់ស្អាត បង្ហាញទឹកមុខដោយក្ដីរីករាយខ្លាំងបំផុត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្វីដែលពិសេស នៅក្នុងថ្ងៃនោះផ្ទាល់តែម្ដង បន្ទាប់ពី Nadech បានទទួលភាពជោគជ័យមួយនេះហើយ យើងឃើញថាមានបណ្ដាហ្វេនៗរបស់លោកជាច្រើនបាននាំគ្នាមកចូលរួមអបអរសាទរ ដោយក្នុងនោះមនុស្សសំខាន់របស់លោកមានដូចជាម៉ាក់ប៉ា និងតារាស្រី Yaya Urassaya ក៏បានមកអបអរនិងថតរូបជួបជុំគ្នា ជាមួយនឹងក្ដីមោទនភាព រួមនឹងស្នាមញញឹមពោរពេញដោយក្ដីស្រលាញ់ជូនទៅកាន់ Nadech មើលទៅពេលវេលាបែបនេះពិតជាមានន័យខ្លាំងមែនទែន៕
ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]