អាមេរិក៖ កាលពីប៉ុន្មានខែមុន ក្មេងប្រុសអាយុ៦ឆ្នាំបានចំណាយប្រាក់ជាង១៦,០០០ដុល្លារអាមេរិក ទៅ App Store ដោយចំណាយប្រាក់នៅក្នុងហ្គេម Sonic Forces នៅលើ iPad។ អ្នកស្រី Jessica Johnson នៅក្រុង Wilton រដ្ឋ Connecticut បានរកឃើញថា លុយជាច្រើនរបស់គាត់នៅកុងធានាគារត្រូវបានដកចេញជារឿយៗ ក្នុងរយៈពេលប៉ុន្មានខែ ដោយប្រព័ន្ធទិញរបស់របរនៅក្នុងកម្មវិធីរបស់ Apple។

ការទិញយកនេះត្រូវបានធ្វើឡើងដោយកូនប្រុសពៅរបស់គាត់ ឈ្មោះ George Johnson។ ការចំណាយនេះជាប់រយៈពេលប៉ុន្មានខែ អស់ចំនួន១៦,២៩៣.១០ដុល្លារ ចាប់តាំងពីខែកក្កដា នៅពេល George ចាប់ផ្ដើមទិញរបស់របរនៅក្នុងហ្គេម ដែលមានតម្លៃចាប់ពី១.៩៩ដុល្លារដល់៩៩.៩៩ដុល្លារ នេះបើយោងតាមសារព័ត៌មាន New York Post។ កាលពីថ្ងៃទី៩ ខែកក្កដា ការទិញចំនួន២៥លើកបានដកប្រាក់ចេញពីគណនីរបស់អ្នកស្រី អស់ចំនួន២,៥០០ដុល្លារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នកស្រី Jessica Johnson និងក្មេងប្រុស George 

ប្រតិបត្តិការចំណាយដំបូងត្រូវបានគេគិតថា ជាករណីបោកបន្លំ ឬអាចជាកំហុសរបស់ក្មេងប្រុស George។ បន្ទាប់ពីបំពេញបែបទដាក់ជាករណីបោកបន្លំ អ្នកស្រីត្រូវបានគេជូនដំណឹងថា ការចំណាយនេះគឺពិតប្រាកដមែន ហើយអ្នកស្រីត្រូវបានគេឲ្យទំនាក់ទំនងទៅកាន់ក្រុមហ៊ុន Apple។ នៅពេលទាក់ទងដល់ក្រុមហ៊ុន Apple ទើបអ្នកស្រីបានឃើញសញ្ញាហ្គេម Sonic ទើបគាត់ដឹងថា វាជាកំហុសរបស់កូនប្រុសរបស់គាត់។

របស់របរដែលត្រូវទិញនៅក្នុងហ្គេម

ខាងក្រុមហ៊ុន Apple បានធ្វើការបដិសេធលើការសងប្រាក់ត្រឡប់មកវិញ ដោយសារតែរូបគាត់មិនបានជូនដំណឹងក្នុងកំឡុងពេល៦០ថ្ងៃនៃការចំណាយ។ គេមិនច្បាស់ថា ហេតុអ្វីបានជាអាណាព្យាបាលមិនត្រូវបានជូនដំណឹងឲ្យបានឆាប់ ចំពោះការចំណាយតាមរយៈការជូនដំណឹងតាមអ៊ីម៉ែល ដែលត្រូវផ្ញើទៅអាសយដ្ឋានគណនី iCloud នៅពេលគណនីត្រូវទទួលវិក្កយបត្រ។ អ្នកស្រី Johnson បានសារភាពថា គាត់មិនបានប្រយ័ត្នក្នុងការបិទគណនីនោះទេ ប៉ុន្តែបានអះអាងថា មិនបានដឹងពីរឿងនេះមែន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]