ភ្នំពេញ៖ realme ដែលជាម៉ាកស្មាតហ្វូនដែលមានការរីកចម្រើនលឿនជាងគេក្នុងពិភពលោក ក្រៅពីបានផ្តល់ជូននូវបច្ចេកវិទ្យាដែលឈានមុខគេ និងផលិតផលដែលមានគុណភាពខ្ពស់ដល់ទីផ្សារហើយនោះ ជាមួយគ្នានេះដែរក៏បាននាំយកនូវស្មារតីលេងពេញនិយមចូលមកក្នុងវិស័យបច្ចេកវិទ្យា ធ្វើឲ្យបច្ចេកវិទ្យាកាន់តែពេញនិយម។

ដោយកាន់តែបន្តមានការរីកចម្រើនឥតឈប់ឈរ ការលក់នៅក្នុងឧស្សាហកម្មស្មាតហ្វូនក៏មិនមានត្រឹមតែពាណិជ្ជកម្មនោះដែរ គឺសង្ឃឹមថាកាន់តែនាំមកនូវមាតិកាដែលមានតម្លៃនិងនិងកាន់តែមានសោភ័ណ្ឌភាពដល់ទីផ្សារបន្ថែមទៀត។ នៅក្នុងខែធ្នូកន្លងមកនេះ realmeបានរួមគ្នាជាមួយនឹងអ្នកតំណាងរបស់realme បានផលិតនូវខ្សែភាពយន្តខ្លីមួយ 《ស្នៀតសក់》ដែលជាសាច់រឿងឆ្លងភពមានភាពច្នៃប្រឌិតថ្មីធ្វើឲ្យទស្សនិកជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងទទួលបានការសរសើរយ៉ាងខ្លាំងទៅលើកម្រិតរូបភាពដ៏ល្អ និងមានសាច់រឿងគួរអោយចាប់អារម្មណ៍។​ ហើយកាលពីពេលថ្មីៗនេះ នៅក្នុងផេកផ្លូវការរបស់realmeក៏បានប្រកាសនូវដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ គឺការសហការជាផ្លូវការរវាងrealmeនិងលោកMark A. Walsh អ្នកដឹកនាំគំនូរជីវចលPixar។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
realmeow

ក្នុងនាមជាអ្នកដឹកនាំគំនូរជីវចលដ៏ល្បីល្បាញលើពិភពលោកលោក Mark A. Walsh បានបម្រើការងារជាអ្នកដឹកនាំរឿងនិងជាអ្នកផលិតខ្សែភាពយន្តរឿង“ Toy Story: Party Dinosaurs” ជា Animation Director“ Ratatouille” ជា Animator“ The Incredibles” ជាអ្នកដឹកនាំរឿងគំនូរជីវចល“ Finding Nemo” ជាអ្នកបង្កើតតួអង្គនៃរឿង“ Monster Inc” និងជា Animator

 នៃរឿង " Toy Story 2 " ដែលលោកមានបទពិសោធន៍សំបូរបែបក្នុងការរចនាគំនូរជីវចល និងមានគំនិតច្នៃប្រឌិតខ្ពស់។

កិច្ចសហប្រតិបត្តិការក្នុងវិស័យខុសគ្នានៅក្នុងឧស្សាហកម្មស្មាតហ្វូនភាគច្រើនគឺមានឡើងជាលក្ខណៈស្មាតហ្វូន Special Edition តែបើមើលតាមរូបភាពដែលបានប្រកាសផ្លូវការនេះ គឺមិនមែនមានត្រឹមតែការរចនានៃស្មាតហ្វូន Special Edition នោះទេ ។ មើលតាមរយៈរូបភាពនៃផ្ទាំងពាណិជ្ជកម្មគឺដូចជាតួអង្គថ្មីមួយនៅក្នុងគំនូរជីវចល ឬមួយក៏realmeចូលក្នុងវិស័យភាពយន្តជាផ្លូវការហើយ?

realmeow

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]