បរទេស៖ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Twitter បាននិយាយថា ខ្លួនបានចាត់វិធានការដោយអចេតនា ដើម្បីកំណត់ការចូលរួមនៅលើ tweet របស់លោកប្រធានាធិបតីកាលពីថ្ងៃសៅរ៍ ដែលរារាំងអ្នកប្រើប្រាស់មិនឱ្យចុច like tweet ឡើងវិញ ឬឆ្លើយតបទៅនឹងការតវ៉ារបស់លោកចំពោះសេចក្តីសម្រេចរបស់តុលាការកំពូលនៃរដ្ឋ Texas បដិសេធលើការច្រានចោលលទ្ធផលនៃការបោះឆ្នោតនៅក្នុងរដ្ឋចំនួនបួន។
គាត់ tweet ថា៖ «ខ្ញុំបានឈ្នះដាច់ក្នុងការបោះឆ្នោតនេះ ប៉ុន្តែសូមចាំថា ខ្ញុំរាប់តែការបោះឆ្នោតស្របច្បាប់ មិនមែនអ្នកបោះឆ្នោតក្លែងក្លាយ និងការក្លែងបន្លំពីគ្រប់ទិសទីទេ! នេះជាភាពអាម៉ាស់មួយ!»
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការដាក់បម្រាមនេះធ្វើឱ្យមានការបំបិទការចូលរួមលើ tweet របស់លោក ដែលជាហេតុធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមមួយនេះមានប្រតិកម្មឆោឡោ ហើយព្យាយាមប្រាស្រ័យទាក់ទង តែពេលពួកគេចុច ក៏មានពាក្យថា Twitter បាន «បិទមធ្យោបាយទាក់ទងជាមួយ tweet នេះ» ដើម្បីការពារការ Tweet ដូចនេះកុំឱ្យបំពានច្បាប់ Twitter។
Twitter ក៏កែប្រែកំហុសនេះ ដោយបើកឱ្យមានការចូលរួមឡើងវិញភ្លាមៗ ទោះបីជាស្លាកព្រមាននៅតែមាននៅលើ twitter របស់លោក Trump ក៏ដោយ។
Twitter ក៏បាននិយាយថា សកម្មភាពនេះត្រូវបានកែប្រែឡើងវិញហើយ ឥឡូវនេះអ្នកប្រើប្រាស់អាចចូលរួមជាមួយ Tweet វិញបានហើយ ប៉ុន្តែស្របតាមគោលការណ៍របស់ក្រុមហ៊ុននេះ វានឹងបន្តដាក់ស្លាក ដើម្បីផ្តល់ពត៍មានបន្ថែមដល់អ្នកដែលបានឃើញ Tweet ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]