ភ្នំពេញ៖ បើរម្លឹកអំឡុងពេលប្រកួត Miss Universe កម្ពុជា ឆ្នាំ ២០២០ បេក្ខនារីពាក់ស្លាកលេខ២ កញ្ញា នេត រក្សា គេសង្កេតឃើញនាង មានសន្ទុះចាប់អារម្មណ៍ និងគាំទ្រច្រើនពីមហាជន និងហ្វេននាងផ្ទាល់។ ដោយនាងបានឈានជើងចូលដល់វគ្គផ្ដាច់ព្រ័ត្រ Top5 និងជាម្ចាស់ជ័យលាភីលំដាប់រងទី៣ ក្នុងកម្មវិធីបវរកញ្ញាចក្រវាឡ ឆ្នាំ២០២០ ផងដែរ។ 

 យ៉ាងណាមិញ បើទោះបី កញ្ញា នេត រក្សា ជាបេក្ខនារីមួយរូបវ័យក្មេង តែនាងពិតជាមានសមត្ថភាព ចំណេះដឹងគ្រប់គ្រាន់ ដើម្បីចូលរួមក្នុងកម្មវិធី Miss Universe កម្ពុជា ឆ្នាំ២០២០ នេះ។ ក្រៅពីមានទេពកោសល្យ និងចំណេះដឹង នាងក៏មានរូបសម្ផស្សស្រស់ស្អាត មានរាងតូចច្រឡឹង និងកម្ពស់ខ្ពស់ថែមទៀតផង។ ក្នុងនោះដែរ បន្ទាប់ពីជាប់ជាម្ចាស់ជ័យលាភីលំដាប់រងទី៣ ក្នុងកម្មវិធីបវរកញ្ញាចក្រវាឡ ឆ្នាំ២០២០រួច នាងកាន់តែមានការងារច្រើនជាងមុន និងមានអ្នកស្គាល់កាន់តែច្រើនផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយថ្មីៗនេះ កញ្ញា នេត រក្សា បានបង្ហោះរូបភាពថ្មីចំនួន២សន្លឹក មើលទៅស្លៀកពាក់បែបសាមញ្ញ តែអ្វីដែលចាប់អារម្មណ៍ខ្លាំងនោះ នាងបានបញ្ចេញល្វែងលើមួយទំហឹង មិនសំចៃដៃឡើយ។ លើសពីនេះទៅទៀត តារាស្រីរូបនេះ បានបង្ហាញកាយវិការយ៉ាងស៊ីអារម្មណ៍ អមនឹងបរិយាកាសស្ងប់ស្ងាត់ផងនោះ មើលទៅលេចធ្លោខ្លាំង។ ហើយរូបភាព២សន្លឹកនេះ ត្រូវបានអ្នកគាំទ្រជាច្រើន សរសើរពីរូបសម្រស់ដ៏ស្រស់ឆើតឆាយរបស់នាង គ្រប់គ្នាសឹងតែមិនដាច់ពីមាត់តែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖ 

   កញ្ញា នេត រក្សា 
   កញ្ញា នេត រក្សា 
   កញ្ញា នេត រក្សា 
   កញ្ញា នេត រក្សា 
   កញ្ញា នេត រក្សា 
   កញ្ញា នេត រក្សា 
   កញ្ញា នេត រក្សា 
   កញ្ញា នេត រក្សា 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]