កូរ៉េខាងត្បូង ៖ ជាការពិតណាស់រឿងភាគកូរ៉េ ដែលគ្រប់គ្នាច្រើនតែនិយាយថា K-drama ពិតជាមានភាពល្បីល្បាញយ៉ាងខ្លាំង មិនថាក្នុងប៉ែកអាស៊ី ឬអឺរ៉ុប ទាំងនេះក៏ដោយសារតែ តារាសម្តែងនីមួយៗ មានរូបសម្រស់ស្រស់ស្អាត សង្ហា និងសមត្ថភាពខ្ពស់ ក្នុងការសម្តែង។
ជាក់ស្តែង ថ្មីៗនេះ មានរឿងភាគថ្មីមួយ ដែលទើបតែបានចេញផ្សាយ បាន ២ភាគប៉ុណ្ណោះ តែពិតជាទទួលបានការគាំទ្រយ៉ាងខ្លាំង នោះគឺរឿង True Beauty ជាពិសេសគឺតួសម្ដែងប្រុសម្នាក់ ក្នុងរឿងនេះតែម្តង គឺលោក Hwang In Yeop ហាក់ទទួលបានការចាប់អារម្មណ៍ ភ្លាមៗតាំងពីភាគដំបូង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតារាសម្តែងរូបនេះមានអាយុ ២៩ ឆ្នាំ និងមានកម្ពស់ ១៨៥ សង់ទីម៉ែត្រ។ លោកដើរតួជាអ្នកលេង ដោយទម្រងមុខដ៏សង្ហា បែបក្រមិចក្រមើមរបស់លោក ពិតជាសាកសមនឹងតួអង្គនេះមែនទែន ជាហេតុធ្វើឲ្យលោកទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកទស្សនា។
អ្វីដែលកាត់តែពិសេសនោះ Hwang In Yeop មានមុខមាត់ស្រដៀងទៅនឹងតួអង្គ Anime យ៉ាងខ្លាំង ហើយទោះបីជាតារាប្រុសរូបនេះ មានអាយុជិត ចូលក្បាលលេខ ៣ ទៅហើយក្តី តែលោកសម្តែងជាតួដែលមានអាយុត្រឹមតែ ១៨ឆ្នាំ បានសាកសមឥតខ្ចោះ។
គួររម្លឹកផងដែរថា រឿង True Beauty គឺជារឿងបែបកំប្លែង លាយឡំនឹងភាពរ៉ូមែនទិក ដែលនិយាយអំពីក្មេងស្រីម្នាក់ បានប្រើប្រាស់គ្រឿងសម្អាង ដើម្បីលាក់បាំងមុខពិតរបស់ខ្លួន ក្រោយពីត្រូវគេធ្វើបាប ដោយសារមុខមាត់ពិតរបស់នាង មិនស្អាត ហើយរឿងនេះក៏បានផ្អែកទៅតាម រឿងនៅក្នុង Webtoon ផងដែរ៕
តោះ! ចង់ដឹងថាសម្រស់របស់ Hwang In Yeop ស្រស់សង្ហា មានភាពលេចធ្លោយ៉ាងណា?
សូមទស្សនារូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]