កូរ៉េខាងត្បូង៖ មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញថាតារាចម្រៀងស្រី HyunA អតីតសមាជិកក្រុម ​ 4minutes ហាក់មានការលេងខ្លួនកាន់តែស្រស់ស្អាត លេចធ្លោខ្លាំងឡើងៗ ពីមួយថ្ងៃទៅមួយថ្ ងៃគួរឲ្យកត់សម្គាល់ ពិសេសនៅពេលដែលតារាស្រីរូបនេះ បង្ហាញខ្លួនតាមកម្មវិធីនានាម្ដងៗ នាងតែងត្រូវបានមហាជន ដែលជាអ្នកគាំទ្រ ពោលពាក្យសរសើរមិនដាច់ពីមាត់ឡើយ។

ជាក់ស្ដែង ថ្មីៗនេះផងដែរ  HyunA ក៏ទើបតែបានធ្វើឲ្យអ្នកនិយមលេងអ៊ីនធើណែត មានការភ្ញាក់ផ្អើលមិនតិចនោះទេ ជាមួយនឹងការបង្ហោះរូបថ្មីៗរបស់នាង នៅលើគណនីអ៊ីនស្តារក្រាម ដោយរូបភាពទាំងនោះ នាងបានអង្គុយបង្ហាញសាច់ដ៏សខ្ចី ក្នុងឈុតពណ៌ស បញ្ចេញសាច់ដើមទ្រូង និងគល់ភ្លៅយ៉ាងស៊ិចស៊ី បង្អួតដល់អ្នកគាំទ្រ ឲ្យគ្រប់គ្នា​ឃើញហើយ ពិតជាមើលមិនចង់ដាក់ភ្នែកនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្របគ្នានេះ តាមរយៈរូបភាពទាំងនោះ ដែលតារារូបនេះបានបង្ហោះ យើងឃើញមានអ្នកចូលទៅចុច Like រាប់ពាន់ដង ពិសេសក្នុងនោះ ក៏មានមតិពោលពាក្យសរសើរពីនាងជាហូរហែរផងដែរ៕

ទស្សនារូបភាពខាងក្រោម៖ 

 HyunA
 HyunA
រូបថ្មី HyunA
រូបថ្មី HyunA
រូបថ្មី HyunA

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]