បរទេស៖ ថ្មីៗនេះ មានប្រភពព័ត៍មានមួយបានចុះផ្សាយថា តារាចម្រៀងស្រី Selena Gomez មានអារម្មណ៍ហត់នឿយនិង ធុញទ្រាន់នៅពេលដែលអ្នកគាំទ្រជាច្រើនប្រឹងអូសទាញខ្លួនឲ្យចូលទៅពាក់ព័ន្ធជាមួយនឹងរឿងជីវិតឯកជនរបស់ សង្សារចាស់ Justin Biber និង Hailey Bieber។
ដោយឡែក បើយើងក្រឡេកមើលទៅគណនី Selena Gomez គឺពិតជាបាននិយាយអ្វីទាក់ទងទៅនឹងសង្សារចាស់សោះឡើយ ប៉ុន្តែមានប្រភពព័ត៍មានច្បាស់ការមួយបានផ្សាយថា ខ្លួនក៏មានអារម្មណ៍ថា មិនសប្បាយចិត្ត នៅពេលហ្វេនជាច្រើនតែងតែនិយាយប្រៀបធៀប រវាងនាង ជាមួយនឹង Hailey Bieber ក្រៅពីនេះ តារាចម្រៀងរូបនេះក៏បានសុំចិត្តអ្នកគាំទ្របញ្ឈប់រឿងនេះ ដោយសារតែរឿងនេះបញ្ចប់រួចរាល់ហើយ គ្មានទាក់ទងនឹងគ្នាអ្វីតទៅទៀតនោះឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រោយពីឃើញដូច្នេះ អ្នកគាំទ្រមួយចំនួនក៏បានគាំទ្រការលើកឡើងមួយនេះ ទោះបីជាមិនដឹងថាវាជាការពិតឬ យ៉ាងណាក្តី ប៉ុន្តែវាផ្តល់ផលប្រយោជន៍ទាំងសងខាង ដោយសារ ស្ថានភាពផ្លូវអារម្មណ៍របស់Selena Gomez មានលក្ខណៈល្អប្រសើរជាងមុនឆ្ងាយ ចំណែកHailey Bieber ក៏រស់នៅទ្រនំជាមួយ ស្វាមីJustin Bieber យ៉ាងកក់ក្តៅដូចគ្នាផងដែរ៕
គួររម្លឹកដែរថា ក្នុងឆ្នាំ២០១៩ អ្នកគាំទ្រ Selena Gomez នាំគ្នាជេរ Hailey Bieber នៅពេលដែលនាង បាន Add Story បទចម្រៀង «I'll Kill You» នៅក្នុង Instagram ក្រោយពីបទ «Lose You To Love Me» ជាចម្រៀងចុងក្រោយដែ Selena Gomez សរសេរសម្រាប់ Justin Biber បានចេញប្រមាណនាទីមក៕
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]