ឥណ្ឌូនេស៊ី៖ បើនិយាយឲ្យដល់ទៅ ប្រទេសឥណ្ឌូនេស៊ី ជាប្រទេសមួយ ដែលមានកន្លែងដើរលេងស្អាតៗជាច្រើន ហើយក៏សម្បូរកន្លែងសម្រាប់ថតរូបនានា គួរជាទីពេញចិត្ត សម្រាប់ភ្ញៀវទេសចរណ៍ ដែលកន្លែងខ្លះ គឺកើតពីធម្មជាតិ ចំណែកឯកន្លែងខ្លះទៀត ក៏ត្រូវបានកែច្នៃផងដែរ ដើម្បីឲ្យកាន់តែទាក់ទាញ។
ប៉ុន្តែកាលពីថ្មីៗកន្លងទៅនេះ គឺផ្ទុះការស៊ែរយ៉ាងច្រើន ជាង៣ម៉ឺនដង ដែលពាក់ព័ន្ធនឹងទឹកជ្រោះកន្លែងមួយ នៅប្រទេសឥណ្ឌូនេស៊ី ដោយនៅលើថ្ម ពោរពេញទៅដោយពស់ មើលទៅគួរឲ្យចាប់អារម្មណ៍ តែក៏រឿងខ្លាចបន្តិចផងដែរ។ ក្នុងនោះដែរ ក៏មិនសូវមានអ្នកណា ស្គាល់ច្រើនប៉ុន្មានទេ ទើបគណនីហ្វេសប៊ុកមួយ បានបង្ហោះ ទើបបង្កការភ្ញាក់ផ្អើលយ៉ាងដូច្នោះទៅ។ ជាក់ស្តែង កន្លែងមួយនោះ មើលទៅ ពិតជាប្លែកភ្នែកមែន តែក៏មានអ្នកលេងបណ្តាញសង្គមមួយចំនួន បានគិតថា ដូចព្រឺសម្បុរ យ៉ាងម៉េចមិនដឹងនោះទេ គ្រាន់តែឃើញតាមរយៈរូបថតបែបនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ រូបថតទាំងនោះ កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែ មើលទៅទាក់ភ្នែក ដែលអាចនិយាយបានថា ខុសពីកន្លែងផ្សេងៗ ដែលលើថ្ម លេងសុទ្ធតែក្បាល និងខ្លួនពស់ ធំម្លឹងៗនោះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]