ថៃ៖ បើទោះបីជា មិនសូវបានបង្ហាញជាញឹកញាប់ តែចំណងស្នេហារបស់ តារាស្រី Grace Kanklao និងគូស្នេហ៍ នៅតែមានភាពផ្អែមល្ហែម ដូចជាគូស្នេហ៍ដទៃទៀត ដែលកំពុងតែធ្វើឲ្យហ្វេនៗជាច្រើន ជក់ចិត្តនឹងតាមដានពីសកម្មភាពរបស់អ្នកទាំងពីរ។
ដោយឡែក ថ្មីៗនេះ នៅក្នុងថ្ងៃខួបកំណើតគម្រប់ ៣២ ឆ្នាំ របស់ Grace ក្នុងឆ្នាំនេះ បានរៀបចំពិធីជប់លៀងយ៉ាងគគ្រឹកគគ្រេង ដោយមាន មានមិត្តភក្តិជាច្រើនបានចូលរួមអបអរចំពោះនាង យ៉ាងសប្បាយរីករាយ ប៉ុន្តែ រឿងដ៏គួរឲ្យចាប់អារម្មណ៍ដែលមិនអាចឲ្យទស្សនិកជនរំលងបាននោះគឺ នៅក្នុងពិធីជប់លៀងខួបកំណើតរបស់ Grace ក៏មានវត្តមានគូស្នេហ៍ដ៏ស្រស់សង្ហាបានមកចូលរួម ថែមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះនៅក្នុងនោះ ថែមទាំងមានឈុតឆាកដ៏ផ្អែមល្ហែម ដែលគូស្នេហ៍របស់នាង បានច្រៀងចម្រៀងជាកាដូដល់នាង ក្នុងបរិយាកាសយ៉ាងរ៉ូមែនទិក ខណៈដែលបណ្ដាមិត្តៗរបស់នាងជាច្រើនដែលមានវត្តមាននៅទីនោះ ពិតជាអត់មិនបាននឹងសម្ដែងក្ដីរំភើបជំនួស ចំពោះទំនាក់ទំនងគូស្នេហ៍អ្នកទាំងពីរ៕
សូមទស្សនារូបភាពខាងក្រោម៖









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]