កូរ៉េខាងត្បូង ៖ ជាការពិតណាស់ BTS និង BLACKPINK គឺក្រុមចម្រៀង Kpop ដែលទទួលបានប្រជាប្រិយភាពលេចធ្លោជាងគេនាពេលបច្ចុប្បន្ននេះ។ គួរបញ្ជាក់ផងដែរថា ក្រុមទាំងពីរនេះបានបំបែកកំណត់ថ្មីៗជាច្រើន និងទទួលបានភាពជោគជ័យជាហូរហែ ដោយសារការខិតខំប្រឹងប្រែងរបស់ពួកគេ។

 BTS
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 BLACKPINK

ជាក់ស្ដែងមិនត្រឹមតែហ្វេនៗ ដែលជាសាមញ្ញជនធម្មតានោះទេ ដែលស្រលាញ់ និងគាំទ្រពួកគេ សូម្បីតែព្រះមហាក្សត្រនៃប្រទេសម៉ាឡេស៊ី ព្រះនាម Al-Sultan Abdullah Ri’ayatuddin Al-Mustafa Billah Shah ក៏បានសម្ដែងព្រះទ័យបែបនេះផងដែរ ចំពោះ តារា Kpop

ព្រះមហាក្សត្រនៃប្រទេសម៉ាឡេស៊ី

ទន្ទឹមនឹងនេះផងដែរ នៅក្នុងថ្ងៃអបអរព្រះរាជពិធីអភិសេកព្រះមហាក្សត្រ ចុងក្រោយរបស់ប្រទេសម៉ាឡេស៊ីអង្គនេះ ទ្រង់មានព្រះរាជបន្ទូលថា ទ្រង់ក៏សព្វព្រះទ័យនឹងតារា Kpop ដែរ តែមិនមែនមានន័យថាទ្រង់លម្អៀងទៅខាងណាជាងនោះទេ។

កំឡុងពេលនោះ ខាងអ្នកយកព័ត៌មាន Astro Awani បានសួរទៅកាន់ព្រះអង្គថា តើទ្រង់នឹងជ្រើសរើសក្រុមណារវាង BTS និង BLACKPINK ?

អ្នកយកព័ត៌មាន

ក្រោយពីព្រះសណ្ដាប់សំណួរមុននេះបន្តិច ព្រះមហាក្សត្រ Sultan Abdullah មានព្រះរាជបន្ទូលថា ក្រុមដែលទ្រង់ជ្រើសរើសនោះគឺ BTS

ព្រះមហាក្សត្រនៃប្រទេសម៉ាឡេស៊ី
BTS

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]