អង់គ្លេស៖ វីរុសកូរ៉ូណាពូជថ្មីត្រូវបានគេរកឃើញថា កំពុងរាលដាលយ៉ាងរហ័សនៅផ្នែកខ្លះនៃប្រទេសអង់គ្លេស។ រដ្ឋមន្ត្រីសុខាភិបាល លោក Matt Hancock បាននិយាយថា យ៉ាងហោចណាស់មានអាជ្ញាធរមូលដ្ឋានចំនួន៦០ផ្សេងគ្នា បានកត់ត្រាពីការឆ្លងវីរុសកូរ៉ូណា ដែលបណ្ដាលមកពីការបំលែងពូជថ្មី។
លោកបាននិយាយថា អង្គការសុខភាពពិភពលោកត្រូវបានជូនដំណឹង ហើយអ្នកវិទ្យាសាស្ត្រអង់គ្លេសកំពុងសិក្សាលម្អិត។ គាត់បាននិយាយថា វាគ្មានអ្វីត្រូវថ្លែងនោះទេ វានឹងធ្វើឲ្យស្ថានភាពជំងឺកាន់តែតានតឹង ឬក៏វ៉ាក់សាំងបង្កាលែងមានប្រសិទ្ធិភាព។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោកសាស្ត្រចារ្យ Chris Whitty ប្រធានផ្នែកវេជ្ជសាស្ត្រនៃប្រទេសអង់គ្លេសបាននិយាយថា ការធ្វើតេស្ដដោយយកសំណាកពីច្រមុះបានរកឃើញវីរុសពូជថ្មី ដែលត្រូវបានគេរកឃើញជាទូទៅនៅក្នុងតំបន់ Kent និងតំបន់នៅក្បែរៗនេះ ក្នុងប៉ុន្មានសប្ដាហ៍ថ្មីៗនេះ។
ការផ្លាស់ប្ដូរឬការបំលែងពូជថ្មីទាក់ទងនឹងប្រូតេអ៊ីនរីកធំនៃវីរុស ដែលជាផ្នែកជួយឲ្យឆ្លងចូលកោសិកា។ វាហាក់ដូចជាឆាប់ពេក ក្នុងការដឹងពីលក្ខណៈនៃវីរុសនេះ។ លោកវេជ្ជបណ្ឌិត Jeremy Farrar ប្រធានមូលនិធិ Wellcome បាននិយាយថា៖ «វាពិតជាធ្ងន់ធ្ងរណាស់។ ការឃ្លាំមើលនិងការស្រាវជ្រាវត្រូវតែបន្ត ហើយយើងត្រូវចាត់វិធានការចាំបាច់ ដើម្បីឈានទៅមុខមុនវីរុសនេះ។»
រឿងមួយនេះពិតជាសំខាន់ខ្លាំងណាស់ ព្រោះវីរុសអាចបំលែងពូជបានគ្រប់ពេល។ មកដល់ពេលនេះ វាបានបន្សល់ទុកនូវភាពភ័យខ្លាចមកឲ្យយើង។ លោក Matt Hancock បាននិយាយថា ការផ្លាស់ប្ដូរទម្រង់ថ្មីនៃវីរុសកូរ៉ូណា អាចនឹងផ្សារភ្ជាប់ជាមួយនឹងការរីករាលដាលលឿនជាងនេះ នៅភាគអាគ្នេយ៍នៃប្រទេសអង់គ្លេស៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]