សេអ៊ូល៖ ទីភ្នាក់ងារត្រួតពិនិត្យនិងបង្ការជំងឺកូរ៉េ ហៅកាត់ (KDCA) បានរាយការណ៍ថា ប្រទេសកូរ៉េខាងត្បូងបាន​រកឃើញអ្នកឆ្លង​ជំងឺកូវីដ១៩ថ្មីចំនួន ៨៨០នាក់​ នៅថ្ងៃអង្គារ ទី១៥ ខែធ្នូ ខណៈតួលេខប្រចាំថ្ងៃនៅតែបន្តកើនឡើងក្នុងកម្រិត ដែលមិនធ្លាប់មាន។

កាលពីថ្ងៃច័ន្ទមិ្សលមិញ ក្រសួងសុខាភិបាលកូរ៉េខាងត្បូង ក៏បានរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ៧១៨នាក់ ធៀបទៅនឹងថ្ងៃអាទិត្យ មានអ្នកឆ្លងរហូតដល់ទៅ ១,០៣០នាក់ ឯណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរជម្រាបថា ដើម្បីទប់ស្កាត់ទៅនឹងកំណើនឡើងនៃករណីឆ្លងថ្មីៗ អាជ្ញាធរកូរ៉េក៏បាន​ដាក់ចេញវិធានការបិទសាលារៀន នៅក្នុងរដ្ឋធានីសេអ៊ូល និងតំបន់នៅជុំវិញ ដោយសម្លឹងឃើញថា វិធានការ​រក្សាគម្លាត គឺហាក់មិនមានប្រសិទ្ធភាព៕

បុគ្គលិកសុខាភិបាលបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងថ្នាក់រៀន
បុគ្គលិកសុខាភិបាល ប្រាប់ហ្វូងមនុស្សឱ្យឈរតម្រង់ជួរ ខណៈពេលរង់ចាំធ្វើតេស្តកូវីដ១៩

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]