ថៃ៖ បើនិយាយដល់តារាសម្ដែងជើងចាស់ Sam Yuranunt ប្រិយមិត្តដែលជាហ្វេនៗរឿងភាគថៃច្បាស់ជាស្គាល់រួចមកហើយ តាមរយៈសមិទ្ធិផលការងារសិល្បៈរបស់លោកជាង ៣០ឆ្នាំកន្លងមក ដែលទទួលបានប្រជាប្រិយភាពខ្លាំង ទាំងទេពកោសល្យការសម្ដែង និង រូបសម្បត្តិដ៏ស្រស់សង្ហាផ្ទាល់តែម្ដង។

ជាមួយគ្នានេះដែរ មកទល់នឹងពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថា លោកនៅតែទទួលបានការគាំទ្រពីមហាជនច្រើនដូចពីមុនដដែល បើទោះបីជាពេលនេះលោកមានវ័យក្បែរ៦០ឆ្នាំទៅហើយក្ដី ប៉ុន្តែសន្ទុះនៃការគាំទ្រគឺនៅតែមិនស្រុតចុះនោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង កាលពីពេលថ្មីៗនេះតារាប្រុសវ័យ ៥៧ឆ្នាំរូបនេះ ទើបតែបានបង្ហោះរូបភាពប៉ុន្មានសន្លឹកនៅលើបណ្ដាញសង្គម ធ្វើឲ្យហ្វេនៗចាប់អារម្មណ៍និងសរសើរពីលោកសឹងគ្រប់គ្នា។ ដោយក្នុងនោះ Sam Yuranunt បានថតរូបដោះអាវបង្អួតសាច់ដ៏សខ្ចី បង្ហាញរាងនៅក្នុងអាងហែលទឹកយ៉ាងរីករាយ មើលទៅក្នុងរូបភាពបែបនេះ Sam Yuranunt នៅតែមានរាងកាយមាំមួន មុខមាត់គ្មានស្នាមជ្រីវជ្រួញ សាច់នៅតែចាំក្មេងជាងវ័យ និងសង្ហាមិនចាញ់កម្លោះៗមួយចំនួនឡើយ៕

ទស្សនារូបភាពខាងក្រោម៖ 

Sam Yuranunt
Sam Yuranunt
Sam Yuranunt
Sam Yuranunt
Sam Yuranunt
Sam Yuranunt

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]