ចិន៖ ថ្មីៗនេះ យោងតាមសារព័ត៌មានហុងកុង បានចេញផ្សាយព័ត៌មានដ៏ភ្ញាក់ផ្អើល និងជារឿងដ៏អាថ៌កំបាំង កាលពី ២៥ ឆ្នាំមុន របស់ តារាសម្ដែងស្រីល្បីឈ្មោះ​ Fan Bingbing មុនពេលដែលនាងបានប្រឡូកនៅក្នុងសិល្បៈ។

នៅក្នុងនោះដែរ បានឲ្យដឹងថា តារាស្រីរូបនេះ បានប្រឈមមុខនឹងគ្រោះថ្នាក់មួយ ដែលស្ទើរតែធ្វើឲ្យផ្ទៃមុខរបស់នាង ខូចសម្រស់ថែមទៀតផង ដោយហេតុការណ៍មួយនេះ ត្រូវបានកើតឡើងកាលពី ឆ្នាំ ១៩៩៥ នៅពេលដែលនាងមាន អាយុ ១៤ ឆ្នាំ ។ ខណៈពេលនោះ បន្ទាប់ពីចេញពីរៀន នាង និង ឪពុករបស់នាង បានជួបនឹងគ្រោះថ្នាក់ចរាចរណ៍ ដោយបុកជាមួយនឹងរថយន្តមួយទៀត នៅតាមដងផ្លូវ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងហេតុការណ៍នេះផ្ទាល់ Fan Bingbing ត្រូវគេដឹងថា នាងកំពុងតែនៅក្នុងឡាន ដែលបណ្ដាលឲ្យរាងកាយរបស់នាង មានស្នាមជាំ ព្រមទាំងចេញឈាមពីក្បាលថែមទៀត ដែលភ្លាមៗនោះ មនុស្សជាច្រើន ដែលបានឃើញហេតុការណ៍ បាននាំគ្នាស្រែកឆោឡោ លុះបន្ទាប់ពីនោះ នាង និង ឪពុកនាង ក៏ត្រូវបាននាំទៅមន្ទីរពេទ្យ ដោយរថយន្តសង្គ្រោះ។

ប៉ុន្តែ សំណាងល្អបំផុត សម្រាប់តារាស្រីរូបនេះ ដែលនាង មិនបានរងរបួសនៅលើផ្ទៃមុខខ្លាំង ដោយមានតែស្នាមជាំតែប៉ុណ្ណោះ ដូច្នេះហើយ បានធ្វើឲ្យសម្រស់នាងនៅតែមានភាពស្រស់ស្អាត គួរជាទីចាប់អារម្មណ៍ពីមនុស្សគ្រប់គ្នា យ៉ាងណាមិញ តាមរយៈព័ត៌មានមួយនេះ ខាងប្រព័ន្ធផ្សព្វផ្សាយ បានបង្ហើបថា មានមនុស្សតិចនាក់ណាស់ដែលដឹងពីហេតុការណ៍ដ៏អាក្រក់ របស់នាង ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing កាលពីមុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]