ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្សាយផ្ទាល់ ដើម្បីថ្លែងសារផ្ញើជនរួមជាតិពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ១៩ និងការទិញវ៉ាក់សាំងជំងឺកូវីដ១៩ជាដើម នៅក្នុងផេកផ្លូវការរបស់សម្តេចផ្ទាល់។
ក្នុងនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី កំពុងតែ លើកឡើងពីស្ថានភាពជំងឺកូវីដ១៩ ជាពិសេស «ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា»។ ជាពិសេស សម្តេចតេជោ ក៏បានមានប្រសាសន៍ពាក់ព័ន្ធនឹង ការងារទិញវ៉ាក់សាំង ដើម្បីយកមកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្វីដែលកាន់តែពិសេស គឺសម្តេចតេជោ ក៏បានថ្លែងអំណរគុណ ទៅកាន់ប្រជាពលរដ្ឋទាំងអស់ ទូទាំងប្រទេសកម្ពុជា ដែលបានជួយបរិច្ចាគ ដើម្បីទិញវ៉ាក់សាំង កូវីដ១៩ មិនថាតិច ឬច្រើនក្តី តែសម្តេចបានប្រកាសថា ជាទឹកចិត្តដ៏ធំមហាសាលបំផុត។
សម្តេចតេជោ បានសង្កត់ធ្ងន់ថា សម្តេចតេជោ មិនបានរៃអង្គាសថវិកា ពីប្រជាពលរដ្ឋនោះទេ តែជាទឹកចិត្តរបស់ប្រជាពលរដ្ឋ ដោយសារតែយប់ថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ២០២០ ឧកញ៉ាល្បីៗមួយចំនួន បានចូលជាថវិកា ខ្ទង់លានដុល្លារ បន្តបន្ទាប់ទៅហើយ ។ រហូតដល់ព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ ក៏មានប្រជាពលរដ្ឋ បានស្នើសុំ ឲ្យមានគណនីមួយ សម្រាប់ពួកគេ ចូលថវិកា តាមទឹកចិត្តរបស់ពួកគេ ដូច្នេះសម្តេចតេជោ ក៏បានបង្ហោះពី មធ្យោបាយ២តែម្តងទៅ គឺ៖
១) តាមរយៈលោក សេង ទៀង រដ្ឋលេខាធិការទីស្តីការគណរដ្ឋមន្ត្រីដែលមានលេខទូរស័ព្វ 012 961971 ប្រចាំការទទួលនៅទីស្តីការគណៈរដ្ឋមន្ត្រី និង
២) តាមរយៈធនាគារ ABA លេខគណនេយ្យ (001249176) Tep Sothy។
យ៉ាងណាមិញ សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរគុណ ចំពោះទឹកចិត្តរបស់ប្រជាពលរដ្ឋ ទោះបានចូលថវិកាក្តី ឬមិនបានចូលក្តី តែមានទឹកចិត្ត ត្រេកអរ ចំពោះដំណឹងនេះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]