ភ្នំពេញ៖ ក្រុមហ៊ុនតូយ៉ូតាប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកបានធ្វើការប្រកាសបើកជាផ្លូវការនូវកម្មវិធី ប្រកួតបាល់ទាត់តូយ៉ូតាសម្រាប់ថ្ងៃអនាគត ដែលជាកម្មវិធីទំនួលខុសត្រូវសង្គមមួយដែលបានប្រារព្វធ្វើឡើងនៅតាមប្រទេសនានាក្នុងតំបន់អាស៊ីអាគ្នេយ៍ដើម្បីជួយដល់យុវជនក្នុងការអភិវឌ្ឍន៌សមត្ថភាពដើម្បីឈានទៅរកការសម្រេចក្តីស្រមៃក្នុងថ្ងៃអនាគត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកម្មវិធីប្រកួតបាល់ទាត់តូយ៉ូតាសម្រាប់ថ្ងៃអនាគតបានបង្កើននូវជំនាញ និងសមត្ថភាពរបស់យុវជនតាមរយៈការលេងបាល់ទាត់ក៏ដូចជាបង្កើតនូវភាពសប្បាយរីករាយក្នុងការរួមដំណើរជាមួយគ្នាដើម្បីឈានទៅសម្រេចគោលដៅក្នុងថ្ងៃអនាគត ។ កម្មវិធីនេះផងដែរក៏ជាទស្សនវិស័យរបស់តូយ៉ូតាក្នុងការផ្តល់ជូននូវសេរីភាពក្នុងការធ្វើដំណើរទៅកាន់មនុស្សគ្រប់រូប។
ក្រុមហ៊ុនតូយ៉ូតាបានបង្កើតកម្មវិធីហ្វឹកហាត់កីឡាបាល់ទាត់ (Football Clinic) ចាប់តាំងពីឆ្នាំ ២០១៣មកម៉្លេះ។ ហើយគោលបំណងរបស់កម្មវិធីប្រកួតបាល់ទាត់នេះគឺការផ្តល់ជូននូវការហ្វឹកហាត់ដែលមានគុណភាពនិងស្តង់ដាសម្រាប់ប្រទេសនានាក្នុងតំបន់។
ទន្ទឹមនឹងការរីករាលដាលនៃជំងឺ កូវីដ ១៩ ក្រុមហ៊ុនតូយ៉ូតាបានបង្កើតនូវវីដេអូហ្វឹកហាត់បាល់ទាត់ជាច្រើនដើម្បីលើកទឹកចិត្តដល់យុវជនក្នុងការបន្តហ្វឹកហាត់ទៅលើបច្ចេកទេសលេងបាល់ទាត់របស់ពួកគេក្នុងបរិយាកាសថ្មីប្រកបដោយភាពរីករាយ។ បច្ចេកទេសសំខាន់ៗក្នុងការលេងបាល់ទាត់មួយចំនួនដូចជា ការគ្រប់គ្រងបាល់ (ការញាក់, ការបញ្ជូនបាល់, ការបែរដងខ្លួន) រួមជាមួយបច្ចេកទេសរបស់អ្នកចាំទី ត្រូវបានដាក់បញ្ចូលក្នុងវីដេអូហ្វឹកហាត់សម្រាប់កុមារអាយុក្រោម ១២ឆ្នាំ។
វីដេអូទាំងអស់ត្រូវបានបង្កើតឡើងដោយមានការចូលរួមពីសំណាក់គ្រូបង្វឹកនិងអតីតកីឡាករជម្រើសជាតិជប៉ុនគឺលោក Seigo Narazaki និង លោក Motohiro Yamaguchi មកពីក្រុមបាល់ទាត់ Nagoya Grampus។ លោក Seigo Narazaki គឺជាអតីតអ្នកចាំទីជម្រើសជាតិជប៉ុនចាប់ពីឆ្នាំ ១៩៩៨ រហូតដល់ឆ្នាំ ២០១០ ហើយលោកក៏ជាអ្នកចាំទីដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្របាល់ទាត់ប្រទេសជប៉ុនដែលបានទទួលពានរង្វាន់កីឡាករល្អបំផុតក្នុងក្របខ័ណ្ឌបាល់ទាត់ប្រទេសជប៉ុនកាលពីឆ្នាំ ២០១០។ ចំណែកឯលោក Motohiro Yamaguchi បច្ចុប្បន្នជាមន្ត្រីទទួលបន្ទុកបណ្តុះបណ្តាលសម្រាប់ថ្នាលយុវជនរបស់ក្រុម Nagoya Grampus FC Academy ហើយលោកក៏ធ្លាប់ជាខ្សែបម្រើឆ្នើមមួយរូប ដែលបានជួយក្រុមជម្រើសជាតិជប៉ុន។
លោក Motohiro Yamaguchi មានប្រសាសន៍ថា
ចំណែកនៅក្នុងប្រទេសកម្ពុជាវិញក្រុមហ៊ុនតូយ៉ូតា(ខេមបូឌា)បានរៀបចំព្រឹត្តិការណ៍បាល់ទាត់នេះជាច្រើនលើករួចមកហើយ។តូយ៉ូតាតែងតែផ្តល់ឱកាសដល់ប្អូនៗកុមារហើយជម្រុញពួកគេអោយសម្រេចនូវគោលដៅរបស់ពួកគេតាមរយៈការលេងបាល់ទាត់។ វីដេអូហ្វឹកហាត់បចេ្ចកទេសបាល់ទាត់ទាំងនេះនឹងត្រូវបានបង្ហោះតាមបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា)។ វីដេអូទាំងនេះផងដែរនឹងជួយដល់ប្អូនៗកុមារអាយុក្រោម ១២ ឆ្នាំ ដែលមានចំណូលចិត្តចំពោះកីឡាបាល់ទាត់ដើម្បីហ្វឹកហាត់នៅតាមផ្ទះឬកន្លែងសុវត្ថិភាពណាមួយក្រោមការយកចិត្តទុកដាក់ពីសំណាក់អាណាព្យាបាលផ្ទាល់៕
សូមទស្សនាវីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]