ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសអនុញ្ញាតឲ្យសិស្សថ្នាក់ទី១២ ឆ្នាំសិក្សា២០១៩-២០២០ ជាប់ស្វ័យប្រវត្តិ ដោយមិនចាំចាប់ឆ្លងកាត់ប្រឡងនោះទេ។
សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា មូលហេតុដែលសម្ដេចជ្រើសរើសមធ្យោបាយនេះ ព្រោះកម្ពុជាជួបប្រទះនូវវិបត្តិជំងឺកូវីដ-១៩ និងដើម្បីការពារ ការចម្លងជំងឺដ៏កាចសាហាវនេះ។ ដូច្នេះសម្តេច បានសម្រេចឲ្យសិស្សានុសិស្សជាប់ទាំងអស់ ក្នុងឆ្នាំនេះ ដោយមិនបាច់មានការប្រឡងនោះទេ ហើយសម្តេចតេជោ ឲ្យសិស្សានុសិស្ស ប្រឹងរៀន ដើម្បីត្រៀមចូលរៀននៅមហាវិទ្យាល័យណា នៅពេលខាងមុខ៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]