កូរ៉េខាងត្បូង ៖ ប្រជាប្រិយភាពរបស់តារាស្រី Irene សមាជិកក្រុម Red Velvet បានគ្រប់ដណ្ដប់លើវិស័យ Kpop គួរឲ្យកត់សម្គាល់។ សូមបញ្ជាក់ផងដែរថា ក្រៅពីមានភាពប៉ិនប្រសព្វទាំងការរាំ ការសម្ដែង និងច្រៀងហើយនោះ ប្រធានក្រុមរូបនេះ ក៏ជាប់ឈ្មោះជាស្រីស្អាត សាច់សខ្ចីមិនចាញ់គេឯងឡើយ។
ជាការពិតណាស់ បើក្រឡេកទៅមើលរូបភាព កាលនៅជាសិស្សវិញ តារាស្រីរូបនេះនៅតែស្រស់ស្អាតដដែល អាចនិយាយបានថា នាងមានភាពលេចធ្លោតាំងពីដើមតែម្ដង។ ទោះបីជាពីមុន រៀងមានសាច់មានឈាមបន្តិច ហើយថែមទាំងមានផ្ពាល់ប៉ោងៗបែបនេះទៀត តែ Irene ពិតជាគួរឲ្យស្រលាញ់ម្យ៉ាងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែងរូបភាពប៉ុន្មានសន្លឹកនេះ ក៏ត្រូវបានក្រុមអ្នកគាំទ្រ យកទៅចែករំលែកបន្តជាហូរហែ នៅលើបណ្តាញសង្គម ព្រមទាំងនាំគ្នានិយាយថា Irene មិនត្រឹមតែជាប់ឈ្មោះជា តារាស្រីដែលមានសម្រស់ទាក់ទាញ ប្រចាំឧស្សាហកម្មតន្ដ្រីមួយនេះទេ ថែមទាំងជាស្រីស្អាតប្រចាំសាលាទៀតផង៕
ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម ៖








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]