ថៃ៖ Phantira Pipityakorn គឺជាតារាសម្តែងស្រីវ័យក្មេងម្នាក់របស់ប្រទេសថៃ ដែលមានឈ្មោះល្បីល្បាញខ្លាំងនៅក្នុងស្រុកនិង បែកធ្លាយទៅដល់ក្រៅស្រុកយ៉ាងខ្លាំងផងដែរ ដោយសារតែការសម្តែងភាពយន្ត៣ទៅ៤ រឿងតែប៉ុណ្ណោះ។

ជាការពិតណាស់ ថ្វីត្បិតតែភាពយន្ត ដែលតារាម្នាក់នេះសម្តែងមានតិចក៏ពិតមែន ប៉ុន្តែនៅក្នុងឆ្នាំ២០១៩ កញ្ញាត្រូវសកលលោកចាប់ផ្តើមស្គាល់ឈ្មោះតាមរយៈការសម្តែងជាតួឯកស្រីនៅក្នុងភាពយន្ត «និស្ស័យស្នេហ៍អាប» នេះគឺដោយសារតែបច្ចេកទេសនៃការសម្តែងដ៏ល្អឥតខ្ចោះ គួបផ្សំនឹងសម្រស់ដ៏ស្រស់ស្អាតខ្លាំងទើបធ្វើ តារាម្នាក់នេះកាន់តែឡើងកូដទៅៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ក្នុងពេលថ្មីៗ តារាវ័យក្មេងពន្លកក្រោយរូបនេះ បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ទៅក្នុងបណ្តាញសង្គម ដែលបង្អួតសម្រស់់ដ៏ស្រស់ស្អាតខ្លាំង ដោយយើងអាចសង្កេតឃើញតាមរយៈ ទម្រង់មុខបែបស្លីម សាច់មុខសខ្ចីគ្មានស្មាមមុនអ្វីទេ ចំណែករូបរាងវិញ គឺតូចច្រឡឺងគួរឲ្យស្រលាញ់ខ្លាំងណាស់សាកសមនឹង កម្ពស់ល្មមមិនខ្ពស់ហើយក៏មិនទាប។

ទស្សនិកជនមិនតិចនោះទេ បានសរសើរពីសម្រស់តារាសម្តែង Phantira Pipityakorn ដែលមើលទៅស្អាត សមជាតួអង្គនៅក្នុងភាពយន្តផងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

 Phantira Pipityakorn
 Phantira Pipityakorn
 Phantira Pipityakorn
 Phantira Pipityakorn
 Phantira Pipityakorn
 Phantira Pipityakorn នៅក្នុងរឿង«និស្ស័យស្នេហ៍អាប»
 Phantira Pipityakorn អង្គុយកណ្តាល នៅក្នុងរឿង«និស្ស័យស្នេហ៍អាប»
រូបថ្មីដែល Phantira Pipityakorn ទើបតែបង្ហោះ
រូបថ្មីដែល Phantira Pipityakorn ទើបតែបង្ហោះ
រូបថ្មីដែល Phantira Pipityakorn ទើបតែបង្ហោះ
រូបថ្មីដែល Phantira Pipityakorn ទើបតែបង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]