កូរ៉េខាងត្បូង ៖ ក្នុងវ័យ ២៩ឆ្នាំ នារីជនជាតិដ៏ស្រស់ស្អាត មានឈ្មោះពិតថា Kim Na-young បានធ្វើឲ្យយុវវ័យទូទាំងពិភពលោក ពិសេសហ្វេនៗដែលនិយមអានរឿងនៅក្នុង Webtoon បានផ្ដោតចំណាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើការងារសិល្បៈរបស់នាង បន្ទាប់ពីនាង បានបញ្ចេញរឿងភាគថ្មីមួយ ជាប្រភេទ Digital Comics នៅលើ Webtoon មានចំណងជើងថា True Beauty

រឿងរ៉ាវនៃការផ្លាស់ប្ដូរខ្សែជីវិត របស់តួឯកស្រី ពីស្រីមិនស្អាត ដែលមានតែគេមើលងាយ ទៅជាស្រីស្អាតដាច់គេ បូករួមទាំងឳកាស បង្កើតចំណងស្នេហា ជាមួយបុរសសង្ហាដល់ទៅ ២នាក់ បានធ្វើឲ្យរឿងនេះ កាន់តែទទួលបានការចាប់អារម្មណ៍ខ្លាំងពីមិត្តយុវវ័យ រហូតត្រូវបានប៉ុស្តិ៍ទូរទស្សន៍កូរ៉េ សុំទិញសិទ្ធិយកទៅផលិតជារឿងភាគតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ នៅពេលដែលរឿងនេះកាន់តែល្បី វាក៏ជាឳកាសដែលធ្វើឲ្យ អ្នកនិពន្ធស្រីស្រស់ Kim Na-young កាន់តែសាយភាយកេរ្តិ៍ឈ្មោះ នឹងមានមនុស្សចង់ស្គាល់រូបនាង កាន់តែខ្លាំងឡើង។

ជាក់ស្ដែង គ្រប់ៗគ្នាដែលបានស្គាល់អ្នកនិពន្ធស្រីរូបនេះហើយ តែងតែពោលសរសើរថា Kim Na-young មានសម្រស់ស្រស់ស្អាត ដូចជាតួឯកស្រីក្នុងរឿង ដែលនាងបានគូរ។ មិនត្រឹមតែមានមុខមាត់ស្រស់ស្អាត ស្រីស្រស់រូបនេះ ថែមទាំងមានរាងកាយដ៏ស៊ិចស៊ី មានកម្ពស់ខ្ពស់ ជាមួយនឹងជើងស្រឡូនស្អាត ជាទីប្រាថ្នារបស់នារីៗទាំងឡាយទៀតផង។

តោះ! កុំឲ្យខកខានឳកាសយូរ មកស្គាល់មុខ អតីតអ្នកបង្ហាញម៉ូត ដែលកំពុងតែទទួលបានប្រជាប្រិយភាពខ្លាំង ក្នុងពេលបច្ចុប្បន្ន ក្នុងនាមអ្នកនិពន្ធ Digital Comics រឿង True Beauty ខាងក្រោមនេះ!

ទស្សនារូបភាពខាងក្រោម ៖

រឿង True Beauty ក្នុង Webtoon
រឿង True Beauty ក្នុង Webtoon
Kim Na-young
Kim Na-young
Kim Na-young
Kim Na-young
Kim Na-young

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]