អង់គ្លេស៖ អ្នកប្រមាញ់ផូស៊ីលជនជាតិអង់គ្លេសបានរកឃើញ «ត្រីនាគសមុទ្រ» ដែលកាលពីមុនគេមិនទាន់អាចកំណត់អត្តសញ្ញាណ នៅលើឆ្នេរសមុទ្រអង់គ្លេសភាគខាងត្បូង។ លោក Steve Etches បានជីករកឃើញផូស៊ីលពូជសត្វ ichthyosaur ដែលរក្សាទុកយ៉ាងល្អ នៅក្នុងថ្មកំបោរនៅលើឆ្នេរ Jurassic ក្នុងតំបន់ Dorset។ គាត់គិតថា ផូស៊ីលនេះមិនធម្មតាទេ ដែលរូបលោកបានយកវាទៅឲ្យអ្នកជំនាញនៅសាកលវិទ្យាល័យ Portsmouth ភាគខាងត្បូងប្រទេសអង់គ្លេស ដើម្បីសិក្សា។
![](https://s9.kh1.co/31/312a8a45e7b4a588b7482dd9e3578818445b7702.jpg)
ពូជសត្វ ichthyosaurus ដែលមានប្រវែង២ម៉ែត្រនិងធ្លាប់រស់កាលពី១៥០លានឆ្នាំមុន ត្រូវបានគេដាក់ឈ្មោះថា «នាគសមុទ្រ Etches» (Thalassodraco etches)។ ឥឡូនេះ អ្នកវិទ្យាសាស្ត្របានកំណត់អត្តសញ្ញាណពូជសត្វ ichthyosaur ចំនួន៥ប្រភេទ នៅចុងសម័យ Jurassic នៅចក្រភពអង់គ្លេស។ ពួកវាត្រូវបានគេស្គាល់ថា ជានាគសមុទ្រដោយសារតែធ្មេញនិងភ្នែកធំជាងធម្មតារបស់សវា។
![](https://s9.kh1.co/99/990562cba2c5067585cefbd079473454d0e06193.jpg)
ផូស៊ីលនៃពូជសត្វ ichthyosaurs មកពីក្នុងសម័យនេះគឺកម្របំផុត ប៉ុន្តែផូស៊ីលមួយនេះវិញត្រូវបានរក្សាទុកយ៉ាងល្អ ក៏ព្រោះតែវាធ្លាប់រស់នៅបាតសមុទ្រ នៅពេលបាត់បង់ជីវិត។ នេះមានន័យថា ផ្នែកខាងមុខនៃរាងកាយរបស់វាត្រូវបានកប់ចូលក្នុងភក់ ដែលជួយការពារវាពីការស៊ីរាងកាយទាំងមូលរបស់វា ពីសំណាក់សត្វដទៃ។
សត្វ Thalassodraco etchesi នេះទំនងជាសំកាំងខ្លួននៅក្នុងទឹកដោយប្រើកន្ទុយរបស់វា សម្រាប់ធ្វើដំណើរទៅមុខ ជាជាងប្រើព្រុយ ហើយឆ្អឹងជំនីរជ្រៅជាប់ទាក់ទងជាមួយនឹងសួតដ៏ធំរបស់វា អាចជួយឲ្យសត្វនេះមុជចូលទឹកយ៉ាងជ្រៅផងដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]