កម្សាន្ត៖ នៅពេលអ្នកចង់លំហែកាយដើរលេងនៅកន្លែងដែលមានទេសភាពស្រស់ស្អាត ធម្មជាតិស្រស់បំព្រង មានខ្យល់បរិសុទ្ធនោះ អ្នកប្រាកដជាបិបាកនឹងសម្រេចចិត្តថាទៅកន្លែងណាទើបល្អហើយ ព្រោះតែនៅប្រទេសកម្ពុជាយើងពោរពេញទៅដោយទីកន្លែងទេសចរណ៍ធម្មជាតិព្រៃភ្នំ ឆ្នេរសមុទ្រ និងតំបន់ដែលមានទេសភាពស្អាតនានាជាច្រើនកន្លែង។
ដោយឡែកបើសិនជាអ្នកចង់ទៅស្រូបខ្យល់បរិយាកាសបែបតាមកោះ អមជាមួយនឹងធ្វើសកម្មភាពកំសាន្តផ្សេងៗដូចជាជិះទូក បោះតង់ ដើរលេងលើមាត់ឆ្នេរ គយគន់ទេសភាព ជ្រមុជទឹកក្នុងសមុទ្រនិងបរិយាកាសសប្បាយៗជាច្រើនទៀត លោកអ្នកមិនបាច់ស្ទាក់ស្ទើរទេ ទៅលេង ខេត្តកោះកុង គឺជាជម្រើសដ៏ល្អនិងសាកសមជាមួយនឹងគម្រោងរបស់អ្នកបំផុត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខេត្តកោះកុង ជាខេត្តដែលសម្បូរទៅដោយកោះ និងឆ្នេរសមុទ្រ ហើយមានរម្មណីយដ្ឋានធម្មជាតិដ៏ស្រស់ស្អាតជាច្រើនដែលលោកអ្នកអាចកម្សាន្តបានយ៉ាងសំបូរបែបដូចជា៖
១. កោះស្មាច់
កោះស្មាច់ មានទីតាំងស្ថិតនៅ ភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង ដែលមានចម្ងាយប្រហែល ១៤៨ គីឡូម៉ែត្រ ពីរង្វង់មូលខេត្តកោះកុង។ កោះស្មាច់ ជារម្មណីយដ្ឋានដ៏ពេញនិយមដែលមានទេសភាពស្អាតត្រជាក់ភ្នែក នៅលើកោះមានអមទៅដោយដើមដូងស្រលូនៗទាក់ភ្នែក។ នៅទីនោះលោកអ្នកអាចកម្សាន្តជាមួយនឹងការជិះទូក ហែលទឹក បោះជំរុំ ស្រស់ស្រាយជាមួយនឹងបរិយាកាសដ៏ល្អបំផុត។
២. ឆ្នេរប៉ាក់ខ្លង
ឆ្នេរប៉ាក់ខ្លង ជាឆ្នេរដែលមានចម្ងាយជិតស្ពានកោះកុងដោយគ្រាន់តែធ្វើដំណើរ១៥នាទីប៉ុណ្ណោះ វាជាកន្លែងដែលអ្នកទេសចរណ៍អាចចំណាយពេលបោះតង់ មើលថ្ងៃលិច ហែលទឹកនិងទទួលទាននូវអាហារសមុទ្រស្រស់ៗ។
៣. កោះខ្យង
កោះខ្យង ជាកោះតូចមួយ ស្ថិតនៅក្នុង ស្រុកស្រែអំបិល ខេត្តកោះកុងដែលពោរពេញទៅដោយទេសភាពស្រស់ថ្លា ដើមដូង ដុំថ្មតូចធំចម្រុះមាត់កោះ និងឆ្នេរកោះដ៏ស្អាតដែលអាចឲ្យយើងគយគន់លេង។
៤. ឆ្នេរពេជ្រតារាសាគរ
ឆ្នេរពេជ្រតារាសាគរ ជាឆ្នេរដ៏សាកសមបំផុតសម្រាប់អ្នកដំណើរកម្សាន្តជាលក្ខណៈគ្រួសារ ឬមិត្តភក្តិជាក្រុម ។
៥. ស្ទឹងពពក
វាស្ថិតនៅក្នុង ឃុំដងព្រែក ស្រុកស្រែអំបិល ខេត្តកោះកុង ដែលយើងអាចរីករាយជាមួយនឹងដំណើរកម្សាន្តលើព្រៃភ្នំដែលគ្របដណ្ដប់ទៅដោយស្ទឹង ឬសមុទ្រពពកមានអាកាសធាតុត្រជាក់ និងសំបូរទៅដោយកន្លែងថតរូបយ៉ាងច្រើន។
៦. ភ្នំខ្នងក្រពើ
ភ្នំនេះមានទឹកជ្រោះ ព្រៃព្រឹក្សា សត្វព្រៃ ព្រមទាំងជីវចម្រុះច្រើនប្រភេទ ដែលស្ថិននៅក្នុងភូមិភាគឦសាន ដែលជាតំបន់អេកូទេសចរណ៍ធម្មជាតិ ។
៧. ទឹកជ្រោះឆាយយោង
ទឹកជ្រោះឆាយយោង ជាតំបន់ធម្មជាតិពិតៗ ដែលស្ថិតនៅក្និងព្រៃនៃទឹកដីអារ៉ែងដែលមានចម្ងាយផ្លូវប្រមាណ ២០គីឡូម៉ែត្រពីសហគមន៍អារ៉ែង។ នៅទីនេះសាកសមជាមួយអ្នកដែលចូលដំណើរកម្សាន្តបែបផ្សងព្រេង ឬធ្លាប់ដើរព្រៃ ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]