ភ្នំពេញ៖ ថ្មីៗនេះ ធនាគារហត្ថា ម.ក បានចូលរួមក្នុងការបរិច្ចាគថវិកា ចំនួន២០០លានរៀល ជូនសម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការទិញវ៉ាក់ស៊ាំងការពារជំងឺដ៏កាចសាហាវ វីរុសកូវីដ១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋកម្ពុជាដោយឥតគិតថ្លៃ។
ទន្ទឹមនឹងនេះផងដែរ ធនាគារ ហត្ថា ម.ក ក៏បានបង្កើតគណនី ដើម្បីបន្ថែមភាពងាយស្រួលដល់អតិថជនរបស់ខ្លួន ក៏ដូចជាសារធាណជន សម្រាប់ការបរិច្ចាគថវិកា ក្នុងការទិញវ៉ាក់សាំងការពារវីរុសកូវីដ១៩នេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ សម្រាប់អតិថិជនផ្ទាល់របស់ធនាគា ហត្ថា ម.ក អាចធ្វើការបរិច្ចាគថវិកា ទៅកាន់គណនីឈ្មោះ Hattha Bank Covid-19 Contribution Fund ដែលមានលេខគណនី 168000033270 (សម្រាប់ប្រាក់រៀល) និង 168000033305 (សម្រាប់ប្រាក់ដុល្លារ)។
គួររម្លឹកដែរថា គិតត្រឹមថ្ងៃទី១១ ខែ១២ ឆ្នាំ២០២០ នេះ ធនាគារ ហត្ថា ម.ក ប្រមូលថវិកាពីសប្បុរសជនទូទាំងប្រទេសប្រហែលជា ២០ លានរៀលជាងមកហើយ ដែលចំនួននេះពិតជាគួរឲ្យភ្ញាក់ផ្អើលខ្លាំងមែនទែន៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]