ថៃ៖ ជាការពិតណាស់ តារាសម្ដែងស្រីដ៏មាន្រជាប្រិយភាពក្នុងប៉ុស្ដិ៍លេខ៣ថៃ Yaya Urassaya ត្រូវបានគេចាត់ទុកថាជាតារាស្រីមួយរូបមានទាំងទេពកោសល្យសិល្បៈពូកែ និងមានមុខមាត់ រូបរាងស្អាតមិនណយឡើយ មិនថាក្នុងការលេងស្ទីលតែងខ្លួនបែបឃ្យូតៗ ឬស៊ិចស៊ីនោះទេ គឺនាងតែងត្រូវបានមហាជនក៏ដូចជាហ្វេនៗចាប់អារម្មណ៍ពីនាងជាច្រើនផងដែរ។ 

ជាក់ស្ដែង រូបភាពថ្មីៗប៉ុន្មានសន្លឺករបស់តារាស្រីវ័យ ២៧ឆ្នាំរូបនេះ ដែលទើបតែបានង្ហោះនៅលើបណ្ដាញសង្គមកាលពីពេលថ្មីៗនេះ យើងឃើញថាក្នុងរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ មានអ្នកចូលទៅចុច Like រាប់ម៉ឺនដង និងខមិនសរសើរពីនាងសឹងគ្រប់គ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយលើកនេះ Yaya បង្ហាញសម្រស់រស់ខ្លួនជាថ្មី ប្ដូរពីការស្លៀកពាក់បែបឃ្យូតៗ មកជាមួយនឹងឈុតវាលខ្នងបញ្ចេញសាច់សខ្ចី ឈរបង្អួតរាងដ៏ស្រឡូន ញញឹមញញែមក្រោមពន្លឺថ្ងៃពោរពេញដោយភាពជឿជាក់ មើលទៅគ្រប់ប្លង់ដែលនាងបានថតចេញមក គឺពិតជាស្រស់ស្អាត និងស៊ិចស៊ីទាក់ទាញចិត្តមិនធម្មតានោះឡើយ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

Yaya
Yaya
រូបថ្មី Yaya
រូបថ្មី Yaya
រូបថ្មី Yaya
រូបថ្មី Yaya

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]