ភ្នំពេញ៖ មុននេះបន្តិច នៅក្នុងផេកផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជា បានបង្ហោះសារ ទាក់ទងនឹងរឿងការទិញវ៉ាក់សាំង និង រឿង ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ដើម្បីឲ្យប្រជាពលរដ្ឋបានជ្រាបជាដំណឹង។
ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ និងបទបញ្ជាចំនួន៤ ដើម្បីទប់ស្កាត់ព្រឹត្តិការណ៍សហគមន៍៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១) តាមដានអ្នកនៅសេសសល់មិនទាន់ធ្វើតេស្តគ្រប់ចំនួន ឬធ្វើចត្តាឡីស័កមិនទាន់គ្រប់ថ្ងៃឱ្យបានម៉ឺងម៉ាត់។ អាជ្ញាធរត្រូវពិនិត្យ កុំពឹងផ្អែកលើគ្រូពេទ្យ គ្រពេទ្យហត់ណាស់ហើយ។
២) ត្រូវអនុវត្ត ៣ការពារ (ពាក់ម៉ាស់, លាងដៃ, គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ដោយចាប់ពី ១ម៉ែត្រកន្លះឡើងទៅ ឱ្យបានគ្រប់គ្នា នៅគ្រប់ទីកន្លែង)។
៣) ត្រូវអនុវត្ត ៣កុំ ( ១៖ កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្យល់ចេញចូល, ២៖ កុំទៅកន្លែងមនុស្សច្រើនកុះករ, ៣៖ កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម ពេលជួបគ្នា អ្នកមានផ្តាសាយ ឬសង្ស័យមានជំងឺកូវីដ១៩ កុំចេញក្រៅ ហើត្រូវទាក់ទងទៅគ្រូពេទ្យ)។
៤) នៅតាមកន្លែងលក់ដូរ ភោជនីយដ្ឋាន អាហារដ្ឋាន ផ្សារទំនើប និងធនាគារ ត្រូវត្រួតពិនិត្យបើគ្មានម៉ាស់មិនឱ្យចូល វ៉ាស់កម្តៅ និងរៀបចំកន្លែងអង្គុយរក្សាគម្លាត តាមបន្ទប់ទឹកត្រូវមានសាប៊ូលាងដៃ។
អាជ្ញាធរត្រូវពិនិត្យតាមអាហារដ្ឋាន ភោជនីយដ្ឋាន បើមិនអនុវត្តន៍តាមគោលការណ៍នេះ ត្រូវបិទបណ្តោះអាសន្ន។ ពិនិត្យលទ្ធភាពផ្តល់ក្របខណ្ឌបន្ថែមឱ្យគ្រូពេទ្យតាមរយៈការប្រលង ឬគ្រូពេទ្យជាប់កិច្ចសន្យា។ សម្តេចតេជោ ហ៊ុន សែន អរគុណវិទ្យាស្ថានប៉ាស្ទ័រ វិទ្យាស្ថានប្រយុទ្ធប្រឆាំងជំងឺឆ្លងរបស់អាមេរិក និងអង្គការសុខភាពពិភពលោក ដែលបានចូលរួមជាមួយកម្ពុជាប្រយុទ្ធនឹងជំងឺកូវីដ-១៩។
សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យផ្គត់ផ្គង់សម្ភារ បរិក្ខារពេទ្យ ជាពិសេសម៉ាស់ អាវ ទៅមន្ទីរពេទ្យ និងមណ្ឌលសុខភាព ដែលត្រូវជួយរុករកអ្នកជំងឺកូវីដ-១៩ មិនត្រូវឱ្យខ្វះសម្ភារ បរិក្ខារពេទ្យក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩មួយចំនួន ដូចប្រទេសជឿនលឿនមួយចំនួននោះឡើយ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]