ម៉ាក់ៗជាច្រើនប្រាកដជាកង្វល់ចិត្តចំពោះបញ្ហាកូនកណ្ដុរនៅលើ ក ជាពិសេសអ្នកមានកូនតូចៗ។ វេជ្ជបណ្ឌិត ផ្នែកទូទៅ លី ឫទ្ធីគុណ បានឲ្យដឹងថា កូនកណ្ដុរនោះ គឺជាក្រពេញរាងដូចសណ្ដែកតូចមួយអាចនៅជាប់ក ជុំវិញក ឬរត់មកក្រោយគមត្រចៀក។
លោកបន្ថែមថា កូនកណ្ដុរនោះជាផ្នែកសំខាន់របស់ប្រព័ន្ធភាពស៊ាំ ព្រោះវាជួយការពាររាងកាយប្រយុទ្ធប្រឆាំងនឹងមេរោគ និងជំងឺផ្សេងៗ។ កូនកណ្ដុរមានទីតាំងគ្រប់ទីកន្លែងក្នុងរាងកាយ ហើយជាធម្មតាវាអាចមិនអាចមើលឃើញច្បាស់ទេទាល់តែយកដៃស្ទាបទើបដឹង ហើយវាពុំបង្កការឈឺចាប់នោះដែរ។ ប៉ុន្តែនៅពេលយើងមិនស្រួលខ្លួន វាក៏រីកមាឌធំឡើង ឬហើម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាទូទៅ ក្នុងកូនកណ្ដុរមានគ្រាប់ឈាមសឡាំផូសីត និងម៉ាក្រូផាស ដែលមានតួនាទីសំខាន់ក្នុងការសម្លាប់មេរោគ និងចម្រោះសារធាតុពុលផ្សេងៗក្នុងប្រព័ន្ធទឹករងៃ។ បើនិយាយពីទីតាំងរបស់កូនកណ្ដុរមានចំនួនរាប់រយ លើពេញរាងកាយ ជាធម្មតាវាទំហំប៉ុនគ្រាប់សណ្ដែក ឬប៉ុនចុងកូនដៃ ឬធំជាងនេះ អាស្រ័យលើមនុស្សតែមិនគួរមានទំហំលើសពី ២ សមទេ រូបរាងរបស់វាក្រឡេកក្រឡាច់ មិនឈឺ។
ម្ចាស់សេវាកម្មថែទាំមនុស្សចាស់តាមគេហដ្ឋានថា បើហើមកូនកណ្ដុរនៅជុំវិញកអាចបង្ហាញពីការឆ្លងវីរុសផ្សេងៗដូចជា ផ្ដាសាយ រលាកបំពង់ក ស្អូច គ្រុនឈាម គ្រុនឈិក គ្រុនក្ដៅ។ បើបង្ករោគដោយបាក់តេរីដូចជាហើមរលាកក្នុងរាងកាយ អេដស៍ អំបៅអំបែក បូស រលាកកោសិកា គ្រុនពោះវៀន របេងកូនកណ្ដុរ។
វេជ្ជបណ្ឌិតរូបនោះបន្ថែមទៀតថា ជាធម្មតាកូនកណ្ដុរគ្មានអ្វីគួរឲ្យបារម្ភអត់ទេ ប៉ុន្តែបើសង្កេតឃើញដូចខាងក្រោម ត្រូវប្រញាប់ទៅជួបពេទ្យ។
– កូនកណ្ដុរឡើងហើម ក្រហម ឈឺ
– កូនកណ្ដុរមានទំហំធំទៅៗមិនព្រមស្រកលឹបបាត់វិញ ទាំងដែលអាការៈឈឺបានជាសះស្បើយ
– កូនកណ្ដុរទំហំធំជាង ២សម អត់ក្រឡេចក្រឡាច់ ពោលគឺលានដូចដុំពក
– ឡើងហើមកូនកណ្ដុរ ហើយស្រកគីឡូ ក្ដៅខ្លួន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]