អ៊ីតាលី៖ រោងសម្រាប់ចាក់វ៉ាក់សាំងជាច្រើនសង់ពីឈើរាប់រយត្រូវបានតាក់តែងដោយរូបផ្កា ដែលជានិមិត្តសញ្ញារស់រានឡើងវិញ ហើយវានឹងត្រូវបានដំឡើងនៅក្នុងប្រទេសអ៊ីតាលី ចាប់ពីខែមករា នៅពេលប្រទេសនេះចាប់ផ្ដើមចាក់វ៉ាក់សាំងការពារប្រជាជនរបស់ខ្លួន ពីជំងឺកូវីដ-១៩។
ការរចនាសម្រាប់រោងទាំងនេះត្រូវបានបង្ហាញកាលពីថ្ងៃចន្ទ ដោយស្ថាបត្យករលោក Stefano Boeri ដែលរួមគ្នាជាមួយអ្នកពិគ្រោះយោបល់បានបង្កើតរូបសញ្ញានិងទិដ្ឋភាពនៃការចាក់វ៉ាក់សាំងរបស់ប្រទេសនេះ។ រោងបណ្ដោះអាសន្នចំនួន១,៥០០កន្លែង នឹងត្រូវបានរៀបចំឡើង នៅតាមទីលាននិងទីប្រជុំជននៃប្រទេសអ៊ីតាលី។ ពួកវានឹងមានផ្នែកខាងក្នុងជាឈើនិងរាងជាសំបកខ្យង ដែលមាននិមិត្តរូបផ្កានៅផ្នែកខាងក្រៅ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក Boeri បាននិយាយថា៖ «ការមកទទួលវាក់សាំងគឺជាសកម្មភាពទំនួលខុសត្រូវរបស់ពលរដ្ឋ ការស្រលាញ់អ្នកដទៃ និងការរស់រានមានជីវិតឡើងវិញ។ ប្រសិនបើវីរុសនេះឃុំឃាំងយើងនៅក្នុងមន្ទីរពេទ្យឬផ្ទះសម្បែង វ៉ាក់សាំងនេះនឹងនាំយើងទៅរកជីវិតនិងធម្មជាតិដែលព័ទ្ធជុំវិញយើងវិញ។»
យោងតាមតួលេខប្រមូលដោយសាកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងថា ប្រទេសអ៊ីតាលីមានចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណា ចំនួន៦៥,០០០នាក់ ដែលវ៉ាដាច់ចក្រភពអង់គ្លេសសម្រាប់អត្រាមរណភាពខ្ពស់ជាងគេបំផុតនៅអឺរ៉ុប៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]