កូរ៉េខាងត្បូង ៖ ជាការពិតណាស់ ការរស់នៅជាមួយគ្នា ការកសាងក្រុមមួយដែលមានមិត្តភាពយូរអង្វែង ច្បាស់ជាចាប់ផ្តើមដំបូងពី ការជឿទុកចិត្តគ្នាទៅវិញទៅមកជាមិនខាន តែនៅក្នុងក្រុម BTS គ្មានពាក្យថាជឿទុកចិត្តគ្នាទៅវិញទៅមកទេ ក្នុងពេលដែលពួកគេលេងហ្គេម Run BTS ម្តងៗ។
ជាមួយគ្នានេះដែរ Run BTS ទើបតែបានបញ្ចេញភាគថ្មីទី ១២០ កាលពីយប់មិញនេះ ក្នុងនោះហ្គេមតម្រូវឲ្យពួកគេស្វែងរកអ្នកដែលបានធ្វើឲ្យ ARMY Headstone បែកបាក់ ក្នុងនោះសមាជិកម្នាក់ៗដើរតួខុសៗគ្នា រួមមាន “Suga ជាអ្នកថតរូប” “RM ជាតារាសម្តែង” “V ជាសេដ្ឋី” “Jimin ជាមេភូមិ” “J-Hope ជាជាងកាត់សក់” “Jungkook ជាអ្នកលេងហ្គេម” និង “Jin គឺជាអ្នកកាត់ក្តី” ។
ទន្ទឹមនឹងនោះ ពួកគេត្រូវដើររកភស្តុតាងពីផ្ទះសមាជិកម្នាក់ៗ ដោយស្វែងរកតម្រុយផ្សេងៗ ហើយពួកគេបានសួរដេញដោលគ្នា ដោយចោទប្រកាន់គ្រប់គ្នា នឹងរឿងទាំងអស់ដែលជួបប្រទះ ហើយវាគួរឲ្យសង្ស័យ។
គ្រប់គ្នានៅក្នុងក្រុម សុទ្ធតែមិនគួរឲ្យទុកចិត្ត ដោយហេតុផល កាលពី Run BTS ភាគទី ៤៧ ៤៨ និង ១១៩ តែងតែមានជនបង្កប់ នៅក្នុងហ្គេមជានិច្ច។ ដោយហេតុផលនេះហើយ ទើបក្នុងហ្គេម Run BTS ម្តងៗ គឺគ្មានពាក្យថាជឿជាក់ទុកចិត្តគ្នានោះទេ សម្រាប់សមាជិកម្នាក់ៗ៕
ចំណែកក្នុងវគ្គទី ១២០ នេះ តើអ្នកណាជាឧក្រិដ្ឋជន? តើពួកគេអាចរកឃើញដោយរបៀបណា?
សួមរងចាំភាគបន្ទាប់វគ្គ ១២១!
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]