ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសអាមេនី និងអាស៊ែបៃ​សង់​ បានចាប់ផ្តើមដោះដូរឈ្លើយសឹកទៅវិញទៅមក ដែលជាផ្នែកមួយក្រោមការសម្របសម្រួលដោយ​រុស្ស៊ី ដើម្បីឈានដល់ការបញ្ចប់សង្គ្រាមបង្ហូរឈាមនៅតំបន់ ណាហ្គ័រណូ ការ៉ាបាក់។

​ការប្រយុទ្ធគ្នាដ៏ក្តៅគគុករយៈពេល ៦សប្តាហ៍ រវាងអតីតសហភាពសូវៀត គឺអាស៊ែបៃសង់​និងកងកម្លាំង​អាមេនី នៅលើតំបន់ការ៉ាបាក់ និងតំបន់ជុំវិញនោះ ត្រូវបានបញ្ចប់ក្រោយមានកិច្ចព្រមព្រៀង​សន្តិភាព ដែលរៀបចំឡើងដោយរុស្ស៊ីកាលពីខែមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរជម្រាបថា​ កាលពីល្ងាចថ្ងៃច័ន្ទ​ ក្រុមអ្នកទោសអាមេនីចំនួន ៤៤នាក់ បានវិលត្រឡប់ទៅកាន់ប្រទេសអាមេនីវិញ បន្ទាប់ពីមានការសម្របសម្រួលរបស់រុស្ស៊ី។ ហើយនៅថ្ងៃអង្គារម្សិលមិញនេះ យន្តហោះយោធារុស្ស៊ី ក៏បាន​ដឹកអ្នកក្រុមអ្នកទោសអាស៊ៃបៃសង់ ចំនួន ១២នាក់ ទៅកាន់ទីក្រុងបាគូ ផងដែរ៕

ការដោះដូរអ្នកទោសរវាងអាមេនី និងអាស៊ែបៃសង់ បានធ្វើឡើងក្រោយមានការសម្របសម្រួលពីសំណាក់រុស្ស៊ី
ការដោះដូរអ្នកទោសរវាងអាមេនី និងអាស៊ែបៃសង់ បានធ្វើឡើងក្រោយមានការសម្របសម្រួលពីសំណាក់រុស្ស៊ី
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]