អឺរ៉ុប៖ ក្រុមហ៊ុន Amazon, Apple, Facebook និង Google ប្រឈមនឹងការផាកពិន័យ ១០ភាគរយនៃចំណូលទាំងអស់ពីទូទាំងពិភពលោក និងទទួលបទបញ្ជាដោយសារការរំលោភសេចក្តីព្រាងច្បាប់របស់សហភាពអឺរ៉ុប ដែលបានប្រកាសកាលពីថ្ងៃអង្គារក្នុងគោលបំណងកាត់បន្ថយអំណាចរបស់ពួកគេ។
គណៈកម្មការអឺរ៉ុបបាននិយាយថា ច្បាប់ទីផ្សារឌីជីថល និងសេវាកម្មឌីជីថលរបស់ខ្លួនគឺជាច្បាប់ទំនើប ដែលមានគោលបំណងជំរុញការច្នៃប្រឌិត កំណើន និងការប្រកួតប្រជែង និងផ្តល់ជូនអ្នកប្រើប្រាស់នូវសេវាកម្មអ៊ីនធឺណេតដែលប្រសើរ និងអាចទុកចិត្តបាន។
ច្បាប់ដែលត្រូវបានស្នើឡើងគឺផ្តោតទៅលើក្រុមហ៊ុនអ៊ីនធឺណេត ក្រុមហ៊ុនដែលគ្រប់គ្រងទិន្នន័យ platform ដែលក្រុមហ៊ុនរាប់ពាន់ដទៃទៀតពឹងផ្អែកលើក្នុងការធ្វើជំនួញ និងមាន platform អ៊ីនធឺណេតធំៗ ផងដែរ។
ក្រុមហ៊ុនទាំងអស់នេះនឹងត្រូវប្រឈមជាមួយវិន័យផ្សេងៗ ក្នុងគោលបំណងបញ្ឈប់ឥរិយាបថ ឬការអនុវត្តមិនត្រឹមត្រូវដែលបំបិទទីផ្សារ ហើយក្រុមហ៊ុនទាំងអស់នេះនឹងត្រូវរាយការណ៍អំពីការទិញយកក្រុមហ៊ុននានា ទៅកាន់អាជ្ញាធរផងដែរ។
Platform អ៊ីនធឺណេតធំៗ ដែលមានអ្នកប្រើប្រាស់ជាង៤៥លាននាក់ នឹងត្រូវលុបមាតិកាខុសច្បាប់ និងគ្រោះថ្នាក់ចេញ ព្រមទាំងបង្ហាញព័ត៌មានលំអិតនៃការផ្សាយពាណិជ្ជកម្មនយោបាយនៅលើ Platform របស់ពួកគេ ក៏ដូច parameters ដាក់ចាត់ចំណាត់ថ្នាក់ផលិតផល និងសេវាកម្មផងដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]