មុនជាបញ្ហាគួរឲ្យធុញទ្រាន់មួយសម្រាប់គ្នាយើង ពិសេសក្មេងៗកំពុងចាប់ផ្ដើមពេញរូបពេញរាង។ មុនមិនត្រឹមតែកើតនៅលើមុខទេ វាក៏អាចកើតលើ ក ទ្រូង និងខ្នងបានដែរ តែមុនប្រភេទខ្លះអាចបាត់ទៅវិញដោយខ្លួនឯង ពេលយើងលូតលាស់កាន់តែធំទៅៗ។ ប៉ុន្តែ បើយើងព្យាបាលខុស ឬទុកចោលមិនព្យាបាល វាអាចរាលដាលកាន់តែខ្លាំង បន្សល់ទុកស្លាកស្នាម បើស្រីៗវិញមិនហ៊ានពាក់អាវបញ្ចេញខ្នងទេ។
ចុះមានមធ្យោបាយណាល្អ សម្រាប់បំបាត់មុនខ្នងអត់? តាមពិតទៅ វិធីព្យាបាលមុនលើខ្នង មានច្រើនយ៉ាងដែលគ្នាយើងអាចទុកចិត្ត អនុវត្តបាន ដើម្បីដោះស្រាយបញ្ហាគួរឲ្យធុញទ្រាន់នេះដូចជា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១.ថ្នាំលាប៖ ការព្យាបាលមុនភាគច្រើន ត្រូវលាបថ្នាំដោយផ្ទាល់ទៅលើស្បែកមានមុននោះ។ វាជាជម្រើសទីមួយ ដែលយើងនិយមប្រើសម្រាប់ព្យាបាលករណីមុន តិច ឬមុនមិនទាន់រាលដាលខ្លាំង។ បើយើងមានមុនតិចតួច អាចប្រើថ្នាំលាបព្យាបាលមុនមានលក់តាមឱសថស្ថានបាន។
២.ញ៉ាំថ្នាំ៖ នៅពេលដែលយើងឡើងមុនខ្លាំងពេល មុនឡើងក្ដាំងពេញខ្នងហើយនោះ មិនទៅពេទ្យពិគ្រោះត្រឹមត្រូវជាមួយគ្រូពេទ្យជំនាញមិនបានទេ។ ធម្មតា ក្រោយពិគ្រោះរួច គ្រូពេទ្យអាចចេញវេជ្ជបញ្ជាថ្នាំលេប សម្រាប់ព្យាបាលមុន។
៣.ការថែស្បែក៖ ក្រៅពីការប្រើថ្នាំ គ្នាយើងអាចព្យាបាលដោយការប្រើបច្ចេកវិទ្យា ឡាស៊ែរ។ បច្ចេកវិទ្យានេះ អាចកាត់បន្ថយការកើតមុននៅលើស្បែក តែពេលខ្លះពេទ្យជំនាញសើស្បែកអាចប្រើថ្នាំគីមី ដើម្បីបកមុនចេញពីស្បែកវិញ តែវាអាចបណ្ដាលឲ្យស្បែកស្នាមក្រោយព្យាបាលមុនរួច។
ទោះបីជាបញ្ហាមុនលើខ្នងក៏ដោយ លើមុខក៏ដោយ សុទ្ធតែអាចបាត់ទៅវិញក្រោយការព្យាបាល ប៉ុន្តែវាជាបញ្ហាគួរឲ្យស្អប់មួយសម្រាប់គ្នាយើងភាគច្រើន ព្រោះវាធ្វើឲ្យយើងបាត់បង់ភាពជឿជាក់ទៅលើសម្រស់ខាងក្រៅរបស់យើង ហើយត្រូវចំណាយលុយច្រើនទៀត ទម្រាំបានស្អាតវិញ។ ប៉ុន្តែ យើងអាចទប់ស្កាតពីបញ្ហាមុនខ្នងបានតាមវិធីធម្មជាតិៗខាងក្រោមនេះបានរួមមាន៖
– ងូតទឹកក្រោយបែកញើស
– ចៀសវាងផលិតផលប៉ះពាល់ស្បែក
– មិនត្រូវប៉ះមុខមុនផ្ដេសផ្ដាស
– មិនត្រូវកេះ ញេច ព្រោះអាចរាលដាលពេញខ្នង
– មានរបបអាហារត្រឹមត្រូវ
– ខាត់ស្បែកឲ្យបានស្អាត។ល។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]