សង្គម៖ អាជីវករ​​ភាគច្រើន ​បង្ហាញ​ការ​ត្អូញ​ត្អែរ ​ចំពោះ​តម្លៃ​ម្ទេស​ លើទីផ្សារ​ក្នុង​ស្រុក ​ព្រោះ​តែ​មាន​ការ​ឡើង​ថ្លៃ​ខ្លាំង ​គួរ​ឲ្យកត់សម្គាល់ ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ ​អ្នក​ទិញ​ភាគច្រើន ​បញ្ចេញ​ការ​មិន​ពេញ​ចិត្ត ​លើ​បណ្តាញសង្គម ​នឹងទាម​ទារ​​ចង់​ដឹង​ពី ​មូល​ហេតុ​ដែល​បណ្តាល​ឲ្យ​ មាន​បញ្ហា​នៃ​ ការ​ឡើង​ថ្លៃ​ម្ទេសនេះឡើង​។

ម្ទេស​
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ម្ទេស​

អាជីវករជា​ច្រើន ​នៅ​ផ្សារ​បឹង​កេង​កង​ បាន​បញ្ជាក់​ឲ្យដឹង​ថា ​រឿងតម្លៃម្ទេស​ឡើង​ថ្លៃ​នេះ ​គឺជាការពិតមែន​ ហើយមិនមែន​មក​ពី​ ពួកគាត់​ចង់​លក់ ក្នុង​តម្លៃ​ថ្លៃ​បែបនេះ​ទេ តែ​ព្រោះ​តែ​ពួកគាត់​យក​ត​ មក​ពី​ឈ្មួញ​កណ្តាល ​ក្នុង​តម្លៃ​ថ្លៃ​បែប​នេះ ​ទៅហើយ​។ ​សម្រាប់​គាត់ ​ដែល​ជា​អ្នក​លក់ផ្ទាល់​ ​ក៏​ពិបាកក្នុង​ការ​លក់​ចេញ​ ទៅ​ឲ្យ​អ្នក​ទិញ​ដូចគ្នា​ដែរ​។

អាជីករ​លក់​បន្លែក្នុង​ផ្សារ​បឹង​កេងកង​

អាជីវករ​ម្នាក់ ​​ដែល​លក់​បន្លែ ក្នុង​ផ្សារ​បឹង​កេង​កង ​បាន​ប្រាប់មកកាន់ខ្មែរឡូត ឲ្យដឹង​ថា ភាគច្រើន​ក្នុង​អំឡុង​ខែ​នេះ​ ម្ទេស​តែង​តែ​មាន ​ការឡើង​ថ្លៃ​បែប​នេះ។ ពោលគឺ ​ក្នុង​ពេល​ធម្មតា ​ម្ទេសនាំ​ចូល​មក​ ១គីឡូ​តម្លៃ​ត្រឹម​តែ​១ម៉ឺន ទៅ ​១ម៉ឺន៥ ពាន់​រៀល ​តែប៉ុណ្ណោះ។ តែ​ក្នុង​ពេល​ថ្មីៗនេះ​ តម្លៃ​ម្ទេស​ហាក់​មាន​ការ​ឡើង​ថ្លៃ​ខ្លាំង ​រហូតដល់​ទៅ​២ម៉ឺន៥ពាន់ ដល់​ទៅ​៣ម៉ឺន​រៀល ​ឯណ្ណោះ​​។ ហើយ​នេះក៏​ជា​បញ្ហា​ដែល ​អ្នក​ស្រីមិន​ហ៊ាន​យក​មក​លក់ ​ដូចពេល​​រាល់​ដង​ដែរ ដោយ​សារតម្លៃ​ថ្លៃ ​ពិបាក​លក់​ព្រោះ​ក្នុង ​១​ខាំ​ត្រូវ​លក់​ចេញ ​៣០០០​រៀល​ទៅហើយ។

អាជីករ​លក់​បន្លែក្នុង​ផ្សារ​បឹង​កេងកង​
អាជីករ​លក់​បន្លែក្នុង​ផ្សារ​បឹង​កេងកង​

រីឯអាជីវករ ​ម្នាក់ទៀត​នេះ ​ក៏​បានលើកឡើង មិន​ខុស​គ្នា​ប៉ុន្មាន​ដែរថា ម្ទេស​ដែល​យកមក​លក់លើទីផ្សារ ក្នុង​ស្រុកយើង​នេះ​​គឺ​ មាន​ការ​នាំ​ចូល​មក​ពី​ ៣ប្រភពផ្សេងៗគ្នា ​ក្នុ​ងនោះ​មាន​ដូចជា​មកពី ​ប្រទេសវៀតណាម ថៃ​ និង​របស់​ខ្មែរ​យើង​ផ្ទាល់​។ ក៏ប៉ុន្តែ ​សម្រាប់​ម្ទេស​ខ្មែរ ជា​ធម្មតា​មាន​តម្លៃ​ថ្លៃ​ ជាង​ម្ទេស​នាំ​ចូល ​ដោយ​សារតែ​វា ​មានគុណភាព​ល្អ​ជាង​។ ហើយចំពោះ ​មូល​ហេតុពិត​ប្រាកដ ​នៃ​ការ​ឡើង​ថ្លៃ​នេះ ​គាត់​ក៏មិនសូវ​ជា ​ដឹង​ច្បាស់​ដែរ តែ​អាចបណ្តាលមកពី​ តម្លៃ​ម្ទេស​ដែល ​នាំ​ចូល​ពី​ខាងក្រៅ ​មក​មាន​ការ​ឡើង​ថ្លៃស្រាប់​ និង​ដោយ​សារតែ​កង្វះ ​នៃ​ការ​ផ្គត់​ផ្គង់​ម្ទេស ​ក្នុង​ស្រុករបស់​យើង​ផងដែរ​៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]