កូរ៉េខាងត្បូង ៖ ក្នុងឆ្នាំ ២០២០ នេះជាឆ្នាំដ៏លំបាកមួយ ដោយសារតែមានការរីករាលដាលនូវ ជំងឺ កូវីដ-១៩ ធ្វើឲ្យសកម្មភាពមនុស្ស និងកម្មវិធីផ្សេងៗ ត្រូវរាំងស្ទះអាក់ដំណើរការ ហើយកម្មវិធីជាច្រើន បានក្លាយទៅជាកម្មវិធីតាម Online មិនលើកលែងសូម្បីតែកម្មវិធីប្រគុំតន្រ្តី។

BTS : Map Of The Soul ON:E
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនោះ ក្រុមចម្រៀង BTS ក៏បានរំសាយចោលនូវ Tour Concert របស់ពួកគេ មកជាកម្មវិធី Online Concert ដែលមានឈ្មោះថា Map Of The Soul ON:E វិញ។ ក្រោយមកក្រុមហ៊ុន Big Hit IP ដែលជាក្រុមហ៊ុនសាជីវកម្មមួយរបស់ Big Hit Entertainment បានបើកនូវហាងមួយឈ្មោះថា Pop-Up Map Of The Soul ON:E ដែលមានទីតាំងស្ថិតនៅ ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងផ្ទាល់។ ក្នុងនោះក៏មានទទួលការ កម្មងទិញតាម Online តាម website ដែលមានឈ្មោះថា BTS POP-UP : MAP OF THE SOUL ONLINE STORE ASIA

BTS : Pop-Up Map Of The Soul ON:E

ស្របគ្នានោះ សមាជិកក្រុម BTS បានទៅហាង Pop-Up Map Of The Soul ON:E ផ្ទាល់ មុនការបើកដំណើរការ ហើយសមាជិកម្នាក់ៗ បានសរសេរសារនៅក្នុងហាងនោះ ជូនដល់អ្នកគាំទ្ររបស់ពួកគេថែមទៀតផង។

នេះជាការបញ្ជាក់ពី Account : អ្នកយកព័ត៌មាន សម្រាប់អាមី

ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាព និងការបង្ហាញដូចខាងក្រោម ៖

RM ៖ យើងចាប់ផ្តើមរៀបចំការប្រគុំតន្រ្តី ដែលរំជួលចិត្តជាងអ្វីៗទាំងអស់។ ទោះជាយ៉ាងណាស្ថានភាពនេះ គឺពួកយើងនឹងរៀបចំ ឱ្យអស់ពីលទ្ធភាព ដូច្នេះសូមរង់ចាំ អរគុណហើយ! ខ្ញុំស្រលាញ់អ្នក។

RM

Jin ៖ សួស្តីថ្ងៃនេះតើអ្នករីករាយទេ? សូមញញឹមបន្ទាប់ពីទស្សនា ការប្រគុំតន្រ្តីរបស់យើង។ សូមរីករាយជានិច្ច។ ខ្ញុំស្រលាញ់អ្នក។

Jin 

Suga ៖ ARMY វាបានកន្លងទៅមួយរយៈហើយមែនទេ? អ្នកបានរង់ចាំជាយូរមកហើយមែនទេ? ខ្ញុំនឹកអ្នក! ខ្ញុំពិតជាចង់ឃើញអ្នក។ រីករាយបំផុតពេលក្រោយ យើងនឹងជួបគ្នា នៅក្នុងការប្រគុំតន្រ្តី ដែលធំជាង និងឡូយជាងនេះ។ អរគុណហើយខ្ញុំស្រឡាញ់អ្នក។

Suga

Jhope ៖ ARMY វាបានមួយរយៈហើយ។ ខ្ញុំពិតជានឹកអ្នកតាំងពីដំបូង។ គំនិតជាច្រើនបានបង្ហាញអ្នក រាល់ការសម្តែង ធ្វើឱ្យខ្ញុំញាប់ញ័រដោយរំភើបនិងភ័យ។ ខ្ញុំសង្ឃឹមថាអ្នកនឹងរីករាយ ហើយស្រលាញ់ខ្លួនឯង។

Jhope

Jimin ៖ ខ្ញុំនឹកអ្នក ខ្ញុំនឹកអ្នកហើយម្តងទៀតខ្ញុំនឹកអ្នក។ ខ្ញុំមានអំណរគុណដោយស្មោះ ដែលអ្នកបានរង់ចាំព្រឹត្តិការណ៍ថ្ងៃនេះ ខ្ញុំបានព្យាយាមយ៉ាងខ្លាំង ហើយខ្ញុំបានធ្វើវាដោយក្តីរីករាយ។

Jimin

V ៖ នេះគឺពោរពេញទៅដោយការសម្តែងជាច្រើន ដែលយើងមិនអាចបង្ហាញដល់អ្នកពីមុន។ ដូច្នេះសូមមេត្តារង់ចាំ។ អូ! ទេ អ្នកប្រសើរជាងបើមិនរង់ចាំ ខ្ញុំពិតជាចង់បង្ហាញអ្នកខ្លាំងណាស់។ ខ្ញុំស្រលាញ់អ្នក។

V

Jungkook ៖ ទីបំផុតយើងអាចធ្វើការប្រគុំតន្រ្តី បន្ទាប់ពីមានរយៈពេលយូរ។ ខ្ញុំពិតជាចូលចិត្តវាណាស់ ទោះវាមានរយៈពេលខ្លីក៏ដោយ។ ខ្ញុំសង្ឃឹមថានៅពេលអនាគត ក៏នឹងមានការប្រគំតន្ត្រីជាច្រើនទៀតដែរ។ ARMY របស់យើង សូមថែរក្សាសុខភាពរបស់អ្នកជានិច្ច។ AFoBangFo (ARMY Forever, Bangtan Forever )

Jungkook

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]