កូរ៉េខាងត្បូង ៖ មានសេចក្តីរាយការណ៍មកថា គូស្វាមីភរិយាវ័យចំណាស់មួយគូ ក្នុងវ័យ ៧០ឆ្នាំ ត្រូវបានពិន័យបន្ទាប់ពីពួកគេបានទៅ ផ្ទះរបស់តារាចម្រៀង Rain ​និងធ្វើការរអ៊ូរទាំ អំពីប្រាក់ដែលឪពុករបស់ Rain ជំពាក់ពួកគេ កាលពីជាង ២០ ឆ្នាំមុន។

Rain
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះ យោងតាមរបាយការពីសារព័ត៌មានកូរ៉េ បានឱ្យដឹងថា នៅថ្ងៃទី ១៦ ខែធ្នូ លោក Yoo Chang Hoon ដែលជាចៅក្រមជាន់ខ្ពស់ នៃតុលាការ ក្រុងសេអ៊ូល បានកាត់ទោសបុរសម្នាក់ (អាយុ ៧៩ ឆ្នាំ) និងប្រពន្ធរបស់គាត់ (អាយុ ៧៣ ឆ្នាំ) ដោយពិន័យជាទឹកប្រាក់ចំនួន ៧០០,០០០ វ៉ុន (៦៤២ ដុល្លារ) ក្នុងម្នាក់ៗ។

រឿងនេះកើតឡើង បន្ទាប់ពីប្តីប្រពន្ធវ័យចំណាស់មួយគូនេះ បានអះអាងថា ឪពុករបស់ Rain ដែលបានបង្ហើបត្រឹមតែត្រកូលរបស់គាត់ គឺលោក Jung បានទៅទិញអង្ករ នៅឯហាងលក់ស្រូវរបស់ពួកគេ ក្នុងក្រុងសេអ៊ូល កាលពីជាង ២០ ឆ្នាំមុន ប៉ុន្តែមិនដែលសងប្រាក់ដែលជំពាក់ទេ។ 

សោទ្វា

ក្រោយមក ពួកគេសម្រចចិត្តទៅផ្ទះរបស់ Rain ដែលលោកកំពុងរស់នៅជាមួយនឹងឪពុកម្តាយរបស់លោក​ ដោយស្រែកពីក្រៅរបងថា “ឆាប់សងលុយថ្លៃអង្ករវិញផង” ថែមទាំង បានបំបែកសោទ្វារ ដែលមានតម្លៃ ២០ ម៉ឺនវ៉ុន (១៨២ ដុល្លារ) ហើយបង្ខំបើកទ្វាដោយគ្មានការអនុញ្ញាត​ ព្រមទាំងលួចចូលទៅក្នុងផ្ទះរបស់លោកថែមទៀត។

Rain និងផ្ទះរបស់លោក


គួរបញ្ជាក់ផងដែរថា ប្ដីប្រពន្ធវ័យចំណាស់មួយគូនេះ ក៏ធ្លាប់បានបង្ហោះសារ នៅលើបណ្តាញសង្គម កាលពីឆ្នាំ ២០១៨ ដោយចោទប្រកាន់ឪពុកម្តាយរបស់ Rain ថាជំពាក់ប្រាក់ពួកគេ។ ពួកគេបានអះអាងថា ឪពុកម្តាយរបស់ Rain ធ្លាប់ជាម្ចាស់ហាងនំខេក ហើយបានខ្ចីប្រាក់ចំនួន ២៥ លានវ៉ុន (២៣.០០០ ដុល្លារ) ពីពួកគេ។ អ្នកទាំងពីរក៏បានអះអាងថាឪពុកម្តាយរបស់ Rain សន្យាថានឹងសងពួកគេ ប៉ុន្តែមិនដែលធ្វើទេ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]