បរទេស៖ ជាថ្មីម្តងទៀត ក្រុមហ៊ុន Google បានពន្យារពេលចូលធ្វើការនៅការិយាល័យវិញ ដោយសារតែជំងឺ Covid-19 រាតត្បាត។ កាសែតញូវយ៉កថែមស៍បានឱ្យដឹងថា ក្រុមហ៊ុននេះមិនត្រឹមតែបើកការិយាល័យឡើងវិញនៅខែកញ្ញា ឆ្នាំ២០២១ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអនុវត្តពេលវេលាធ្វើការដែលអាចបត់បែនបាន ដែលបុគ្គលិកត្រូវធ្វើការនៅក្នុងការិយាល័យយ៉ាងហោចណាស់បីថ្ងៃ ក្រៅពីនេះគឺធ្វើការនៅផ្ទះ។
CEO របស់ Google លោក Pichai បាននិយាយថា ក្រុមហ៊ុនចង់សាកល្បងទ្រឹស្តីមួយដែលថាការងារដែលមានភាពបត់បែន នាំឱ្យមានផលិតភាព ការសហការ និងសុខុមាលភាពល្អប្រសើរ។ គាត់បានអួតថា គ្មានក្រុមហ៊ុនធំៗណាបានសាកល្បងម៉ូឌែលរឿងនេះទេ។ ការកំណត់ពេលវេលាពិតប្រាកដសម្រាប់កាលវិភាគដែលមានភាពបត់បែននេះ គឺមិនប្រាកដទេដោយសារតែស្ថានភាព Covid-19 ហើយវាប្រហែលជាមិនអាចអនុវត្តបានចំពោះបុគ្គលិកណាដែលមានទំនាក់ទំនងផ្ទាល់ជាមួយអតិថិជន និងអ្នកធ្វើការទេ។
Google បានខិតខំរកមធ្យោបាយធ្វើយ៉ាងណាដើម្បីកាត់បន្ថយហានិភ័យ និងជួយឱ្យធ្វើការងារបានពីផ្ទះ ដូចជាស្តង់ធ្វើបទបង្ហាញតាមអ៊ីនធឺណេត និងទីធ្លាខាងក្រៅសម្រាប់ការជួបជុំធំៗរបស់ក្រុមហ៊ុនធំ។
Google បានប្តូរកាលវិភាគចូលធ្វើការម្តងហើយម្តងទៀត ពីដំបូងក្រុមហ៊ុននេះមានសុទិដ្ឋិនិយមថានឹងមកធ្វើការវិញនៅដើមខែកក្កដា ឆ្នាំ២០២០ ប៉ុន្តែបានពន្យារពេលដល់ខែកញ្ញា បន្ទាប់មកខែមករា ឆ្នាំ២០២១ និងមុននេះនៅខែកក្កដា ឆ្នាំ២០២១។ ការកំណត់ពេលវេលាថ្មីគឺជាការទទួលស្គាល់ថាការងើបឡើងវិញពីកូវីដ អាចចំណាយពេលយូរ ហើយវាប្រហែលជាមិនមានសុវត្ថិភាពទាល់តែបុគ្គលិកខ្លួនភាគច្រើន ឬទាំងអស់បានចាក់វ៉ាក់សាំងហើយ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]