អូស្រ្តាលី៖ យោងតាមការសិក្សារបស់ក្រុមអ្នកស្រាវជ្រាវ ដែលបោះពុម្ភផ្សាយនៅថ្ងៃពុធនេះបានឱ្យដឹងថា សត្វកង់ហ្គូរូអាចរៀនទំនាក់ទំនងជាមួយមនុស្ស ស្រដៀងគ្នាទៅនឹងសត្វសុនកចិញ្ចឹមដែរ ដោយវាប្រើប្រាស់ក្រសែភ្នែកសម្លឹងមើលទៅកាន់វត្ថុណាមួយ ដើម្បីសុំជំនួយ។
ក្រុមអ្នកជំនាញបានធ្វើពិសោធន៍ ជាមួយនឹងសត្វកង់ហ្គូរូចំនួន ១១ក្បាល ដោយការដាក់ប្រអប់ដែលមានផ្ទុកចំណីក្នុងនោះ ដើម្បីឱ្យពួកវាបើក។ សត្វកង់ហ្គូរូ ១០ក្បាលក្នុងចំណោម ១១ក្បាលនោះ បានសម្លឹងទៅកាន់ក្រុមអ្នកជំនាញដោយមិនដាក់ភ្នែក ដោយសារពួកវាមិនអាចបើកប្រអប់បាន។ យោងតាមរបាយការណ៍បានកំណត់សម្គាល់ថា សត្វកង់ហ្គូរូ ៩ក្បាល បានមើលទៅមនុស្សផង និងមើលប្រអប់ផង ដែលជាមធ្យោបាយចង្អុល ឬធ្វើកាយវិការទៅរកប្រអប់ ដើម្បីសុំជំនួយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក Alan McElligott អ្នកស្រាវជ្រាវជនជាតិអៀរឡង់ ដែលដឹកនាំការសិក្សានេះលើកឡើងថា៖
កញ្ញា Alexandra Green ដៃគូស្រាវជ្រាវបានបន្ថែមទៀតដូចនេះថា៖
គួរជម្រាបថា របកគំហើញនេះ គឺជាការប្រឆាំងទៅនឹងទស្សនៈ ដែលថា មានតែសត្វស្រុក ដូចជា ឆ្កែ ឆ្មា សេះ និងពពែប៉ុណ្ណោះដែលប្រាស្រ័យទាក់ទងជាមួយមនុស្ស។ ហើយវាក៏បានបង្ហាញដែរថា សត្វជាច្រើនប្រភេទទៀត អាចនឹងយល់ពីរបៀបធ្វើសកម្មភាពផ្សេងៗ ដើម្បីឱ្យមនុស្សអាចយល់អត្ថន័យបានដូចគ្នា៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]