បរទេស៖ ជឿជាក់ថាប្រិយមិត្ត ធ្លាប់បានដឹងមកហើយ តារាម៉ូដែល Kylie Jenner កូនស្រីពៅ នៃត្រកូល Kardashain គឺជា​សមាជិក​ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​គេ​បំផុត ក្នុងចំណោមបងប្អូនស្រីរបស់នាង។

ជាក់ស្តែងជីវិត តារាស្រីកូនមួយរូបនេះ មិនថាទាំងក្នុងវិស័យសិល្បៈ ឬក៏មុខជំនួញនៃការលក់គ្រឿងសម្អាងប្រ៊េនផ្ទាល់ខ្លួននោះទេ សុទ្ធតែទទួលបានការទទួលបានភាពជោគជ័យខ្លាំង ដែលធ្វើឲ្យរូបនាង រហូតបានជាប់ឈ្មោះជាសេដ្ឋីនីទាំងវ័យក្មេង មានប្រាក់រាប់រយលានដុល្លារកាន់ក្នុងដៃផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ ទស្សនាវដ្ដីជំនួញអាមេរិក Forbe ដែលជាទស្សនាវដ្ដីល្បីជាងគេនោះ បានចេញនូវបញ្ជីឈ្មោះ តារាល្បីៗ  ដែលរកបានចំនូលច្រើនជាងគេ ក្នុងឆ្នាំ២០២០ នេះ។

អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺថាតារាស្រីវ័យ​២៣ ឆ្នាំរូបនេះ បានកាន់កាប់ ចំណាត់ថ្នាក់លេខ ១ ដែលបានរកចំណូលបានច្រើនជាងគេ យ៉ាងសន្ធឹកសន្ធាប់ ​រហូតទៅដល់ដល់ ៥៩០​លានដុល្លារ រហូតបានក្លាយជាសិល្បៈករស្រីវ័យក្មេង រកបានក្នុងចំនួនទឹកប្រាក់ច្រើនបែបនេះ៕

សូមទស្សនារូបភាពខាងក្រោម៖

Kylie Jenner
Kylie Jenner
Kylie Jenner
Kylie Jenner

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]