ថៃ៖ គឺជាតារាចម្រៀង និងជាតារាសម្ដែង ដ៏ល្បីឈ្មោះមួយរូប ពីតារាប្រុស លោក Pepper UHT ដែលកំពុងតែត្រៀមចូលរោងការ ជាមួយនឹងអនាគតភរិយាដ៏ស្រស់ស្អាត បន្ទាប់ពីបានលុតជង្គង់ សុំរៀបការ កាលពី ខែឧសភាឆ្នាំ ២០២០ កន្លងទៅនេះ។
ជាក់ស្ដែង កាលពីជាងមួយខែមុននេះ លោក Pepper ធ្លាប់បានចេញមកអង្រួនចិត្តហ្វេនៗម្ដងរួចទៅហើយ ក្នុងការបង្ហាញពីរូបភាព Pre-Wedding ជាមួយនឹងអនាគតភរិយាខ្លួន ដែលមានស្ទាយ៍ថតរូបយ៉ាងថ្មីប្លែក ពត់ខ្លួនប្រាណ រួមទាំងស្នាមថើប យ៉ាងផ្អែមល្ហែម ថែមទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែ លុះដល់ខណៈពេលថ្មីៗនេះ ស្រាប់តែ លោក Pepper បានសម្រេចបញ្ចេញ ឈុតរូបភាព Pre-Wedding យ៉ាងថ្មីស្រឡាងមួយទៀត ដែលនៅក្នុងឈុតនេះ មានលក្ខណៈបែបធម្មជាតិ ខណៈពេល អនាគតគូស្វាមីភរិយាអ្នកទាំងពីរ បានបង្ហាញស្ទាយ៍ថតរូបនៅតាមសមុទ្រ រួមទាំងនៅតាម ទេសភាព ព្រៃបៃតង គួបផ្សំនឹងកាយវិការដ៏ផ្អែមល្ហែមរបស់អ្នកទាំងពីរ កាន់ដៃគ្នា ពោរពេញដោយស្នាមញញឹម ធ្វើឲ្យបណ្ដាអ្នកគាំទ្រជាច្រើន កាន់តែរំភើបជំនួស និងចង់ឲ្យថ្ងៃមង្គល កាន់តែឆាប់មកដល់ នាពេលខាងមុខនេះ៕
សូមទស្សនារូបភាពខាងក្រោម៖









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]