កូរ៉េខាងត្បូង ៖ ការឆ្លង កូវីដ-១៩ ដ៏ធំមួយបានកើតឡើង នៅឯការដ្ឋានសាងសង់ មជ្ឈមណ្ឌលពាណិជ្ជកម្ម ក្នុងតំបន់ Yongsan ដែលនឹងត្រូវប្រើជាអគារក្រុមហ៊ុនថ្មីសម្រាប់ ផលិតកម្ម Big Hit Entertainment។
ថ្មីៗនេះ កាលពីថ្ងៃទី ១៦ ខែ ធ្នូ ផលិតកម្ម Big Hit Entertainment បានប្រាប់សាព័ត៌មាន News1 ថា ពួកគេបានបញ្ជាក់ពីការឆ្លងមេរោគ នៅឯការដ្ឋានសាងសង់ អាគារក្រុមហ៊ុនថ្មីរបស់ពួកគេ។ ពួកគេបានបញ្ជាក់ថា ៖
ក្រុមហ៊ុន Big Hit Entertainment និងក្រុមហ៊ុនដែលមានសម្ព័ន្ធភាព គ្រោងនឹងជួលអគារអគារមជ្ឈមណ្ឌលពាណិជ្ជកម្ម Yongsan និងប្រើប្រាស់វា ជាអគារក្រុមហ៊ុនថ្មីរបស់ពួកគេ បន្ទាប់ពីការសាងសង់បានបញ្ចប់។ ទោះជាយ៉ាងណាក៏ដោយ ការសាងសង់អគារនេះត្រូវបានផ្អាក ចាប់តាំងពីមានការផ្ទុះឡើង នៃការឆ្លងមេរោគកូវីដ-១៩ ។
បន្ទាប់មកពីក្រុមហ៊ុន Big Hit Entertainment បានបញ្ជាក់ថា ៖
គួរបញ្ជាក់ផងដែរថា វាត្រូវបានគេរាយការណ៍ថា ករណីនេះបានកើតឡើងនៅការដ្ឋាន កាលពីថ្ងៃទី ១២ ខែធ្នូ និងមានមនុស្សសរុបចំនួន ៦២ នាក់ក្នុងនោះមានកម្មករសំណង់ចំនួន ៥៦ នាក់បានធ្វើតេស្ត វិជ្ជមាននៅចុងថ្ងៃនោះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]