ភ្នំពេញ៖ តាមការពិត រឿងរ៉ាវរវវាង តារាសម្តែង កែវ វល័ក្ខ និងស្វាមី លាន អាហ្វ្រីលគីនីន ជាមួយនឹង តារាសម្តែងស្រី ប៉ាត សុធារ៉ា ត្រូវបានចប់យូរហើយ តែមិនដឹងថា ចូលខែធ្នូនេះ បែរជារឿងរ៉ាវមួយនេះ កាន់តែក្តៅជាងមុនទៅទៀត ហើយធ្វើឲ្យភាគីទាំងសងខាង កាន់តែបញ្ចេញជាមួយនឹងពាក្យសម្តីជាច្រើន និងរឿងរ៉ាវកប់ក្នុងចិត្ត ត្រូវបានទម្លាយទាំងអស់ សឹងមិននឹកស្មាន។

ក្នុងនោះ រហូតដល់ តារាសម្តែង និងជាតារាចម្រៀងស្រី ប៉ាត សុធារ៉ា សម្រេចបញ្ចេញវីដេអូមួយ ដែលបាននិយាយរៀបរាប់ហូរហែជាច្រើន តាំងពីដើម ជាមួយនឹង លោក លាន អាហ្វ្រីលគីនីន  រហូតមកទល់ពេលនេះ ថាដំណើរដើមទងបែបណា។ ហើយរូបនាង ក៏បានអះអាងយ៉ាងច្បាស់ដែរ ថាកាលពីដំបូង រូបលោក បានប្រាប់ថា លោក បានបែកបាក់ជាមួយនឹង ភរិយា(អ្នកនាង កែវ វល័ក្ខ) ទើបនាង ព្រមទាក់ទង យ៉ាងស៊ីជម្រៅ។ ប៉ុន្តែយូរៗ បែរជា បែកធ្លាយ រឿងរ៉ាវដែលលោក បានប្រាប់ទៅកាន់ ប៉ាត សុធារ៉ា​ គឺជាពាក្យកុហក(មិនទាន់បែកគ្នាជាមួយនឹងភរិយា)  រហូតមានរឿងជាច្រើន បានពាក់ព័ន្ធគ្នា រឹតតែខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ខ្មែរឡូតមិនអាចវិនិច្ឆ័យ ថាខាងណាខុស ខាងណាត្រូវនោះទេ មានតែប្រិយមិត្ត ជាអ្នកគិត ពិចារណាដោយខ្លួនឯង ដូច្នេះ សូមស្តាប់នូវវីដេអូខាងក្រោម​៖

ប៉ាត សុធារ៉ា 
ប៉ាត សុធារ៉ា 
ប៉ាត សុធារ៉ា 
រូបភាពក្នុងវីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]